ភ្នំពេញ៖ រថយន្តកែច្នៃខុសបច្ចេកទេសចំនួន១៩គ្រឿង ត្រូវបានកម្លាំងចម្រុះ ខេត្តកណ្តាលបង្ក្រាបបន្ទាប់ពីសមត្ថកិច្ចទៅត្រួតពិនិត្យទីតាំងកែច្នៃរថយន្តចំនួន២កន្លែង នៅស្រុកកណ្តាលស្ទឹង។
ប្រតិបត្តិការខាងបានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល សម្របសម្រួលផ្លូវច្បាប់ដោយលោក ឯក ស៊ុនរស្មីព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តកណ្តាល កម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្តកណ្តាល អធិការស្រុកកណ្តាលស្ទឹង កម្លាំងប៉ុស្តិ៍រដ្ឋបាល កម្លាំងមន្ទីរសាធារណការ ខេត្តកណ្តាល និងអាជ្ញាធរភូមិ-ឃុំ បានទៅត្រួតពិនិត្យយាន្តដ្ឋានចំនួន២កន្លែង។
យោងតាមអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា យាន្តដ្ឋានទី១ មានយីហោ លី ហុង ជួសជុលរថយន្ត (យានដ្ឋាននេះមានលិខិតអនុញ្ញាតិពីមន្ទីរសាធារណការខេត្តកណ្តាល ) មានទីតាំងស្ថិតនៅចំណុច ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានម្ចាស់ទីតាំងឈ្មោះ ង៉ាន់ សាវន ភេទស្រី ឆ្នាំកំណើត១៩៨៣ ស្នាក់នៅបច្ចុប្បន្ន នៅភូមិ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ។
ពាក់ព័ន្ធនឹងយាន្តដ្ឋាននេះគឺមានច្បាប់តែជួសជុលដោយ ឡែកកម្លាំងចម្រុះ បានពិនិត្យ ឃើញថាមានការកែច្នៃរថយន្តពីរថយន្តទ្រុង តទៅជារថយន្តបែន ជាប្រភេទរថយន្តកាត់តនិងចង្កូតស្តាំ រថយន្តដែលបានយកមកកែច្នៃមានចំនួន១២ គ្រឿងមានម្ចាស់រាងៗខ្លួន។ក្នុងនោះរថយន្ត.ម៉ាក NISSAN DESEL ៩គ្រឿង ម៉ាកCAN TTER ២គ្រ ISUZU១គ្រឿ។
យាន្តដា្ឋនទី២ ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល។ នៅយាន្តដ្ឋានទី២នោះ កម្លាំងចម្រុះបានត្រួតពិនិត្យឃើញមានរថយន្តកែច្នៃចំនួន៧គ្រឿងបន្ថែមទៀត៕