បង្ក្រាបទីតាំងកែច្នៃ សារធាតុញៀនដ៏ធំសង្កាត់ព្រែកឯងឃាត់ខ្លួនជនសង្ស័យ៤នាក់និងរឹបអូសគ្រឿងញៀនជាច្រើន

0

ភ្នំពេញ ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ, លោក ឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួល ផែនការងារប្រឆាំងគ្រឿងញៀង មានការសម្របសម្រួលពីព្រះរាជអាជ្ញារង លោកគុជ គឹមឡុង នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះបង្ក្រាបទីតាំងកែច្នៃសារធាតុញៀន ដោយខុសច្បាប់ នៅទីតាំងផ្ទះលេខ៤៧ ផ្លូវ ១១២ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

មន្រ្តីនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ផ្នែកតាមចម្លើយសារភាព ជនសង្ស័យ០៤នាក់ ប្រុស២នាក់,ស្រី ២នាក់ ដែលឃាត់ខ្លួនបាន នៅចំណុចផ្ទះជួល សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី ០៣-១២-២០១៩ ម៉ោង២២និង៥០នាទី ដកហូតវត្ថុតាង ៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១០គីឡូក្រាម(ចំនួន១០កញ្ចប់) ទើបឈានមកដល់ឆែកទីតាំងនេះ។

មន្រ្តីនគរបាលដដែលបានឲ្យដឹងបន្តថា ការឆែកឆេរនៅទីតាំងខាងលើ បានរកឃើញ
-ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់
ក្រាមពណ៌ត្នោត ២០កញ្ចប់
សារធាតុរាវ ៣៨ដប
សារធាតុរាវពណ៌ខ្មៅ ២៤ចានជ័រធំ (ក្លាសេក្នុងទូរទឹកកក០២) ឧបករណ៍ផលិតកែច្នៃមួយចំនួន
-សារធាតុរាវពណ៌ស ១ប៊ីដុង ។

វត្ថុតាងដកហូតពីទីតាំងខាងលើ ត្រូវបានយកទៅរក្សាទុកនៅមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាត់ការបន្ត ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖