ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និង លោកមិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅ ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញចុះ ហត្ថលេខា លើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ ហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ សរុបចំនួន ២.៤០៥.០០០.០០០យ៉េន ស្មើប្រមាណជាង២២លានដុល្លារ សម្រាប់អនុវត្តគម្រោង « ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តពោធិ៍សាត់»។
គួរកត់សម្គាល់ថា ការផ្ដល់ហិរញ្ញប្បទានឥត សំណងនេះ គឺជាការបង្ហាញអំពីការបេ្តជ្ញាចិត្ត របស់ប្រទេសជប៉ុន ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើង នូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យ ទឹកស្អាត ៕