ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១០សីហានេះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងត្រូវបានជួយសង្គ្រោះទៅកាន់ទីទួលសុវត្ថិភាពខណៈគណៈបញ្ជាការឯកភាពខេត្តក្រុងស្រុក តំបន់ប្រត្តិបត្តិការសឹករងខេត្ត កម្លាំងមូលដ្ឋានសមុទ្ររាម កងកម្លាំងឆត្រយោង៩១១ កម្លាំងកងពល៩៩ នគរបាលព្រំដែនទឹក និងវិស័យឯកជនមួយចំនួន(សម្ភារៈ) បានត្រៀមកំលាំងរួចរាល់ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានហេតុការណ៍កើតមានឡើងជាយថាហេតុណាមួយ។
លោក គួច ចំរើន បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា”គិតត្រឹមម៉ោងនេះ ប្រជាពលរដ្ឋដែលរងគ្រោះបានជួយសង្គ្រោះទៅកាន់ទីទួលសុវត្ថិភាព ។
ផ្លូវជាតិលេខ៣ ពីរង្វង់មូលវាលវេញ ទៅដល់ស្ពានកំពង់ស្មាច់(គីឡូម៉ែត្រលេខ១៩៥-២០០)បានផ្អាកដំណើរការបណ្តោះអាសន្ន និងនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំនុចស្ពានស្ទឹងសំរោង និងស្ពានស្ទឹងច្រាល(គីឡូម៉ែត្រ១១៦) ទឹកមានកំពស់៥.២ម៉ែត្រ(ចំណុចប្រកាសអាសន្ន៥.៨ម៉ែត្រ)”។