ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានរាយការណ៍ជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថា ពេលនេះជំងឺគ្រុនឈាម កំពុងតែផ្ទុះខ្លាំងនៅខេត្តឧត្តរមានជ័យ ខណៈមានកុមារចំនួន ១០៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
លោកវេជ្ជបណ្ឌិតអ៊ុក សុមេធាប្រធានមន្ទីរពេទ្យខេត្ត បានធ្វើការផ្សព្វផ្សាយដើម្បីឲ្យ ប្រជាពលរដ្ឋទូទាំងខេត្តបានមើលឃើញការពិត ហើយឲ្យមានការប្រុងប្រយត្ន័ ទាំងអស់គ្នាចំពោះមាតា បិតា និងអាណាព្យាបាលគ្រប់រូប ៕

