ភ្នំពេញ៖ ប្រលោមលោកវិថីជីវិត ចេញរូបរាងតាមរយៈកូនសៀវភៅតូចពណ៌ផ្ទៃមេឃ។ អ្នកអានជាច្រើនស្រលាញ់ចង់បាន និងចង់ធ្វើជាម្ចាស់ អ្នកអានខ្លះអានមិនតិចជាង៣ដងឯណោះ។
តាមការសង្កេតពីប្រភពហ្វេសប៊ុករបស់ទំព័រ អ្នកនិពន្ធរតនា បានឱ្យឃើញថាមានអ្នកអានជាច្រើនអ្នកបានធ្វើការ feedback នូវពាក្យពេជ្ជល្អៗជាច្រើនត្រឡប់ទៅអ្នកនិពន្ធវិញ។
ព្រោះតែមានការស្រលាញ់គាំទ្រទាំងនេះ ប្រលោមលោកវិថីជីវិតដែលនឹងធ្វើការបោះពុម្ភលើកទីពីរនាពេលឆាប់ៗនេះ ឮថាបានដាក់បន្ថែមទំព័រវាចារអ្នកអានដល់ទៅ៤នាក់។ វាចាអ្នកទាំង៤នាក់នេះត្រូវបានជ្រើសរើសចេញពីការផ្ញើមកជាច្រើននាក់ផងដែរ។
វិថីជីវិតបានបណ្តុះឆន្ទៈ និងចិត្តវិជ្ជមានយ៉ាងច្រើនដល់អ្នកអាន។ សូមមើលវាចាអ្នកអានទាំង៤នាក់ខាងក្រោមទាំងអស់គ្នា តើវិថីជីវិតបានបណ្តុះការពេញចិត្តបែបណាខ្លះសម្រាប់ពួកគាត់?


