ភ្នំពេញ ៖ចាត់ទុកជារឿងភ្ញាក់ផ្អើលមែនទែន សម្រាប់ម្ចាស់គម្រោង កាំកូស៊ីធីត្រូវបានប្រភពព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថា បានបោកប្រាក់អតិថិជនចំនួន ៥៥០ លានដុល្លារ ដែលជាប្រាក់បញ្ជើររបស់អតិថិជនជិត ៤ម៉ឺននាក់ ។
ប្រភពព័ត៌មានដែលបានរាយការណ៍បានចុះផ្សាយថា តំណាងក្រុមហ៊ុនវើលស៊ីធី ឈ្មោះលី សុងហូរ បានបោកយកលុយ ប្រមាណជា៥៥០លានដុល្លារ ជាប្រាក់បញ្ញើ របស់អតិថិជន ចំនួន ៣៨០០០នាក់ នៅធនាគារកូរ៉េមួយ មកធ្វើការវិនិយោគ នៅកម្ពុជា លើគំរោងកាំកូស៊ីធីហើយខណៈនេះ កំពុងត្រូវបានរដ្ឋាភិបាលកូរ៉េ និងប៉ូលិសអាំងទែប៉ូល ស្វែងរកចាប់ខ្លួនផងដែរ ។
ប្រភពដដែលបានបន្តផ្សាយទៀតថា លោក Chin Jea-Soo តំណាងរាស្ត្រ និងជាសមាជិកសភាកូរ៉េ ដែលតំណាងឲ្យប្រជាពលរដ្ឋកូរ៉េ ៣៨០០០នាក់ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៩ ក្នុងពេលដែលលោក ត្រូវបានសាលាឧទ្ធរណ៍កម្ពុជាចេញដីកា កោះហៅមកឆ្លើយបំភ្លឺពាក់ព័ន្ធ នឹងសំណុំរឿង កាំកូស៊ីធី លោកបានយកសម្ដី របស់រដ្ឋសភាកូរ៉េមក ជម្រាបជូននៅក្នុងអង្គសវនាការ ។ ប៉ុន្តែទោះយ៉ាងណា អង្គសវនាការសាលាឧទ្ធរណ៍ ពុំបានដំណើរការ ដោយរលូននោះទេ ដោយសារតែភាគី ចុងចោទនិងដើមចោទមិនមាន វត្តមាន នៅក្នុង អង្គរសវនាការ ម្យ៉ាងទៀត ចៅក្រមក៏អវត្ដមាន មួយចំនួន ។
សេចក្ដីរាយការណ៍បានឲ្យដឹងបន្តថា គំរោងវិនិយោគកាំកូស៊ីធី គឺក្រុមហ៊ុនវើលស៊ីធី ដែលមាន អ្នកតំណាង ឈ្មោះលី សុងហូរ មិនបានយកដើមទុនផ្ទាល់ខ្លួន មកធ្វើការវិនិយោគ នោះទេ បែរជា បាន យកប្រាក់ បញ្ញើ របស់ អតិថិជន ចំនួន៣៨០០០ នាក់ នៅ ធនាគារ កូរ៉េ មក ធ្វើការ វិនិយោគ នៅ ប្រទេស កម្ពុជា ។ ដូច្នេះ ជនរងគ្រោះ គឺ ឡើង រហូតដល់ ៣៨០០០នាក់ ជា ម្ចាស់ ប្រាក់ បញ្ញើ នៅ ធនាគារ នា ប្រទេស កូរ៉េ ។ ចាប់តាំងពី ធនាគារ ប៊ូសាន នៅប្រទេសកូរ៉េ ត្រូវបានក្ស័យធន តាំងពីឆ្នាំ២០១១ ដូច្នេះគឺជនរងគ្រោះ អត់បានទទួលភាគសវនកម្ម គោលការណ៍ តបស្នងនៃការខូចខាត ពីឆ្នាំ២០១១ រហូតដល់ថ្ងៃនេះ (១៤មិថុនា ២០១៩) ។ ដូច្នេះលោកតំណាងរាស្រ្ត សង្ឃឹមនិងសំណូមពរ ដល់រាជរដ្ឋាភិបាលកម្ពុជា និង តុលាការ កម្ពុជា មេត្តាជួយស្វែងរកយុត្តិធម៌ ជូនចំពោះប្រជាពលរដ្ឋ កូរ៉េ ផងដែរ ព្រោះនេះ មិនមែនជារឿង កើតឡើង រវាងឯកជន និងឯកជននោះទេ គឺពាក់ព័ន្ធ ជាមួយនឹងរដ្ឋាភិបាល មួយចំនួន ធ្វើ ឲ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផលប្រយោជន៍សាធារណៈ។
នៅពេលដែលសួរថា ហេតុអ្វីបានជាតុលាការ លើកពេលសវនាការ នារសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នោះ ត្រូវបាន លោកតំណាងរាស្ត្រ បញ្ជាក់ថា ធម្មតាការគេត្រូវអនុវត្តតាម នីតិវិធីផ្លូវច្បាប់ ដូច្នេះប្រហែលជាបញ្ហាផ្ទៃក្នុង របស់តុលាការ ឲ្យខ្ញុំបាទ ចង់រៀន ជាតំណាងរាស្ត្រ ការពារផលប្រយោជន៍ របស់ប្រជាពលរដ្ឋកូរ៉េ សង្ឃឹមថា ឲ្យតុលាការកម្ពុជា ជួយស្វែងរក ភាពយុត្តិធម៌ ។ យើងខ្ញុំ ជាសមាជិកសភា នឹងព្យាយាម សហការជាមួយ ស្ថាប័ន KADIC ដើម្បីឱ្យគំរោងកាំកូស៊ីធី នេះ បានជោគជ័យ រហូតដល់ទីបញ្ចប់ ឲ្យមានការតបស្នងត្រឹមត្រូវ និង សមរម្យជូនចំពោះ ជនរងគ្រោះ៣៨០០០នាក់ ។ រីឯ អ្នកតំណាង ក្រុមហ៊ុន world city ឈ្មោះ លី សុងហូរ នេះ គឺ ត្រូវបាន អយ្យការរបស់កូរ៉េ និងប៉ូលិសអាំងទែប៉ូល កំពុងតែសហការ តាមដានចាប់ខ្លួន ដើម្បីបញ្ជូនទៅប្រទេសកូរ៉េ វិញ យើងខ្ញុំនឹងព្យាយាម សហការ ជាមួយស្ថាប័ន KADIC ស្វែងរកយុត្តិធម៌ ជូនចំពោះជនរងគ្រោះ ។
ពាក់ព័ន្ធ នឹងកិច្ចសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហានេះ លោកតំណាងរាស្ត្រ បាន បន្ថែមទៀតថា ដោយសារតែខាងសាលាឧទ្ធរណ៍ ចាត់វិធានការភ្លាមៗ គាត់ខាងពួកគាត់ មិនបានរៀបចំកម្មវិធី ស្រួលបួលនៅឡើយទេ ក្នុងការទៅ ជួបជាមួយថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាទេ ប៉ុន្តែខាង រដ្ឋាភិបាល យើងខ្ញុំបានធ្វើ លិខិត ស្នើសុំជាផ្លូវការ តាមរយៈ ក្រសួងការបរទេស មកដល់ខុទ្ទកាល័យហើយ ។
គួរបញ្ជាក់ថាជនរងគ្រោះ ៣៨០០០ នាក់ បើគិតជាប្រាក់ បញ្ញើ នៅក្នុង ធនាគារប៊ូសាន មានប្រហែល ប្រមាណជាង ៥៥០លានដុល្លារ បើគិត ជាលុយវ៉ុន គឺ ៦៥០០ លាន វ៉ុ ន ។ ចាប់តាំងពី ធនាគារ ប៊ូសាន ត្រូវបាន ក្ស័យធន ចាប់តាំងពី ឆ្នាំ២០១១ មក រហូតដល់ ឆ្នាំ២០១៩ មាន រយៈពេល យូរ ឆ្នាំ មកហើយ ដែរ ហើយ ជនរងគ្រោះ កាន់តែ ប្រឈមមុខ នឹង ស្ថាន ភាពលំបាក ដូច្នេះលោកតំណាងរាស្រ្ត នឹងខិតខំ ឲ្យអស់ពីសមត្ថភាព ដើម្បីដោះស្រាយ បញ្ហានេះ ក្នុងពេលឆាប់ៗ នេះហើយ រដ្ឋាភិបាលកូរ៉េ ដឹងសភាកូរ៉េ ព្យាយាមនិងតាមដាន ស្វែងរកបញ្ហានេះ ជូនដល់ពលរដ្ឋកូរ៉េ ហើយ រដ្ឋាភិបាលកូរ៉េ សហការ ជាមួយស្ថាប័នអាំងទែប៉ូល និងអយ្យកា ដើម្បីតាមដាន និងចាប់ខ្លួនអ្នកតំណាងក្រុមហ៊ុនឈ្មោះ លី សុង ហូរ ។
ពាក់ព័ន្ធករណីនេះ ស្ថាប័នយើងមិនអាចស្រាយបំភ្លឺបាន ពីខាងតំណាងក្រុមហ៊ុន world cityបាននៅឡើយទេហើយនឹងបន្តស្វាគមន៍ ជានិច្ចក្នុងការ ចេញមុខបកស្រាយលើបញ្ហានេះ ៕