ភ្នំពេញ៖ សមត្ថកិច្ចចម្រុះស្រុកលើកដែក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩បានចុះឡោមព័ទ្ធ និងឆែកឆេរទីតាំងហាងការ៉ាអូខេ ម៉ីម៉ី ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែកខេត្តកណ្ដាលដែលកើតមានការ លាយថ្នាំ ប្រើហិង្សា បង្ខំឲ្យផឹក ស្លាប់នារីម្នាក់ របួសបីនាក់ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩។
ជនរងគ្រោះ៤នាក់៖
១-ឈ្មោះ អ៊ិច ចន្នី ភេទស្រី អាយុ១៩ឆ្នំាជនជាតិខ្មែរ មុខរបរ បុគ្គលិក ការ៉ាអូខេម៉ីម៉ី (ស្លាប់) ។
២-ឈ្មោះសន ស្រីនា ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកការ៉អូខេម៉ីម៉ី (អាការៈ ធ្ងន់កំពុងសង្គ្រោះបន្ទាន់)។
៣-ឈ្មោះ រ៉ា សំណាង ភេទ ស្រីអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉ាអូខេ ម៉ីម៉ី(អាការស្រាល)។
៤-ឈ្មោះ ជា សម្ផស្ស ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉ាអូខេម៉ីម៉ី ។
ដោយឡែកជនសង្ស័យ៥នាក់៖
១-ឈ្មោះ ទឹម វឌ្ឍនៈភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ(ឃាត់ខ្លួន)។
២-ឈ្មោះចន្រ្តា វណ្ណះ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរនគរ
បាលច្រកទ្វាអន្តរជាតិក្អមសំណរ(ឃាត់ខ្លួន)។
៣-ឈ្មោះ កែវ វឌ្ឍនៈពូន ភេទ ប្រុសអាយុ ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរនគរបាលច្រកទា្វអន្តរជាតិក្អមសំណរ
(ឃាត់ខ្លួន) ដែលជាអ្នកស្នាក់នៅក្នុងប៉ុស្តិ៍ច្រកទា្វរអន្តរជាតិក្អមសំណរ ។
៤-ឈ្មោះ វ៉ាន់ ជីវ័ន្ត ភេទ ប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករ
(ឃាត់ខ្លួន)។
៥-ឈ្មោះ វណ្ណា ភេទប្រុសអាយុ២៩ឆ្នំា ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី(គេចខ្លួន)៕




