ចុះឆែកឆេខារ៉ាអូខេAJRនៅក្រុងប៉ោយប៉ែតរកឃើញគ្រឿងញៀនមួយចំនួនធំនិងឃាត់ខ្លួនជនសង្ស័យ៩នាក់

0

ភ្នំពេញ៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩បានចុះបង្រ្កាបទីតាំងជួញដូរគ្រឿងញៀន នៅចំណុចខារ៉ាអូខេAJR ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លនជនសង្ស័យចំនួន៩នាក់និងរឹបអូសគ្រឿងញៀនមួយចំនួនធំ ។

របាយការណ៍របស់អាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថាជនសង្ស័យចំនួន៩នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖
១.ឈ្មោះ សេង គឹមសៀ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លក់ឥវ៉ាន់ផ្សារថៃ ទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

២.ឈ្មោះ ស៊ី សំណាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៣.ឈ្មោះ ស៊ី ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ផ្សាររ៉ុងក្លឿ ប្រទេសថៃ ។
៤.ឈ្មោះ រស់ ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅបណ្តោះអាសន្នភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ម្ចាស់ទីតាំងAJR)។
អ្នកប្រើប្រាស់គ្រឿងញៀន
៥.ឈ្មោះ ណាង ពិសិដ្ឋ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរ លក់ឥវ៉ាន់ផ្សារថៃ ទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៦.ឈ្មោះ ហេង ឡៃហួរ ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅ ភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ។
៧.ឈ្មោះ ពេជ្រ វណ្ណឌី ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅ ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៨.ឈ្មោះ ខាត់ សុខា ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅ ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៩.ឈ្មោះ សាំង ហេងចន្តា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
វត្ថុតាងដកហូតបានរួមមាន:-ម្ស៉ៅពណ៌សចំនួន១១២ថង់តូច
-គ្រាប់ថ្នាំម៉ាកហ្វាយៗចំនួន៣១គ្រាប់
-ថ្នាំគ្រាប់ពណ៌ខៀវចំនួន១១៤គ្រាប់
-ថ្នាំគ្រាប់ពណ៌លឿងចំនួន៥៩គ្រាប់
-ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន១១៤គ្រាប់
-ថ្នាំគ្រាប់ពណ៌កាហ្វេចំនួន១៨គ្រាប់ និង០១កំណាត់
– ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន១៣គ្រាប់
– ថ្នាំក្រវីប្រភេទទឹកចំនួន១៣ដប
– ថ្នាំប្រភេទកេតាមីនទឹកចំនួន១៥១ដប
-អាវុធខ្លីប្រភេទSig Sauerចំនួន១ដើម,បង់ចំនួន១ និងគ្រាប់កាំភ្លើងខ្លីចំនួន៦៣គ្រាប់។
-រថយន្តចំនួន១គ្រឿង ម៉ាក ថុនត្រា ពណ៌ស្ក ពាក់ស្លាកលេខ: ភ.ព2AK.9119 (មធ្យោបាយសំរាប់ប្រព្រឹត្តិបទល្មើស)។
-ម៉ូតូចំនួន០២គ្រឿង ម៉ាកPCX ពណ៌ស -ក្រហម គ្មានស្លាកលេខ(មធ្យោបាយសំរាប់ប្រព្រឹត្តិបទល្មើស) និងម៉ាកស្កុបពី ពណ៌ស គ្មានស្លាកលេខចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងអាវុធហត្ថក្រុងឃាត់ខ្លួនដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕