Home សង្គម កំណាត់ផ្លូវជាតិលេខ៣ធ្វើមិនបានប៉ុន្មានផងមានស្នាមប្រះនិងដក់ទឹក លោក ស៊ុន ចាន់ថុលឲ្យធ្វើឡើងវិញ

កំណាត់ផ្លូវជាតិលេខ៣ធ្វើមិនបានប៉ុន្មានផងមានស្នាមប្រះនិងដក់ទឹក លោក ស៊ុន ចាន់ថុលឲ្យធ្វើឡើងវិញ

0

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថាកំណាត់ផ្លូវជាតិលេខ៣ពីខេត្តកំពត ឆ្ពោះទៅរង្វង់មូលវាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុមានស្នាមប្រេះនិងដក់ទឹកដូច្នេះក្រុមហ៊ុនត្រូវធ្វើឡើងវិញ។

ក្នុងឱកាសចុះពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីទីរួមខេត្តកំពត ទៅរង្វង់មូលវាលរេញ ដែលកំពុងជួសជុលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា “ឲ្យក្រុមហ៊ុនឯកជននេះធ្វើថ្មីឡើងវិញ ហើយបើនៅតែគ្មានគុណភាព និងខុសបច្ចេកទេសទៀត ក្រសួងនឹងដាក់ក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យបញ្ចប់ក្រុមហ៊ុនមួយនេះ”។

សូមរំលឹកថាផ្លូវជាតិលេខ៣ មួយកំណាត់ដែលតភ្ជាប់ពីទីរួមខេត្តកំពត ឆ្ពោះទៅរង្វង់មូលវាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ភ្ជាប់នឹងផ្លូវជាតិលេខ៤នេះ មានប្រវែងជាង៥៤គីឡូម៉ែត្រ ដែលត្រូវជួសជុលឡើងវិញជាប្រភេទផ្លូវក្រាលកៅស៊ូ AC និងត្រូវចំណាយថវិកាប្រមាណ ១០លានដុល្លារ បើគិតត្រឹមពេលនេះការជួសជុលសម្រេចបានប្រមាណជាង ៦០ភាគរយហើយ តែបែរជាគ្មានគុណភាព ដោយសារផ្លូវមានស្នាមប្រះនិងដក់ទឹក៕

 

Previous articleកម្ពុជា -ហុងគ្រី ចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
Next articleអ្នកកាន់ច្បាប់ល្មើសច្បាប់! មេញ្ជា​ការ​រង​ PM​ ខេត្តកំពង់ស្ពឺ​ បើករថយន្ត​បញ្ច្រាស់​ទិស​ក្នុង​ស្ថានភាព​ស្រវឹង​បុក​រះ​ម៉ូតូ​៤​គ្រឿង​របួសធ្ងន់​៤​នាក់​