វិធានការក្ដៅបង្រ្កាបគ្រឿងញៀននៅភ្នំពេញអាចនឹងយកទៅអនុវត្តនៅក្រុងព្រះសីហនុ

0

ភ្នំពេញ៖ ប្រតិបត្តិការក្ដៅបង្រ្កាបគ្រឿងញៀននៅតាមក្លិបកម្សាន្តនានាក្នុងរាជធានីភ្នំពេញត្រូវបានសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង្ហាញបំណងយកវិធានការនេះទៅបង្ក្រាបនៅទីក្រុងព្រះសីហនុ។

ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩សម្តេចស ខេង កំពុងគិតយកវិធានការកៅ្ត ដូចករណីនៅរាជធានីភ្នំពេញទៅបង្ក្រាបលើក្លិបកម្សាន្ត ទៅចាត់វិធានការនៅក្រុងព្រះសីហនុ ដែលកំពុងតែល្បីខាងបញ្ហាច្រើន ក្នុងនោះក៏ពាក់ព័ន្ធនឹងគ្រឿងញៀនផងដែរ។
សម្តេចក៏បានណែនាំកុំឲ្យកម្លាំងសមត្ថកិច្ចទៅយាមនៅតាមក្លិបកម្សាន្តឲ្យសោះព្រោះជារឿងខុសច្បាប់៕