ភ្នំពេញ៖ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនជនបរទេស២នាក់ យកលិខិតឆ្លងដែនជនបរទេស ផ្សេងៗទៅជួញដូរដោយខុសច្បាប់ ។
នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់នៅថ្ងៃទី៨ ខែមិថុនា នេះ ថា ជនសង្ស័យទាំង២នាក់ឈ្មោះ Vladymyr Antonevycm ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិអ៊ុយក្រែន និងឈ្មោះ Volodymyr Behal អាយុ៣៥ឆ្នាំ ជាជនជាតិអ៊ុយក្រែនដូចគ្នា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា កន្លងទៅ ក្នុងខណ្ឌចំការមន ។
បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យនិងសំណុំរឿងទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

