«ក្រុងភ្នំពេញ»៖ តំណាងអយ្យការតុលាការរាជធានីភ្នំពេញបានធ្វើការចោទប្រកាន់ទៅលើជនជាតិចិន ៣នាក់នាំប្រាក់ជាង ៣លានដុល្លារអាម៉េរិក ពីបទសម្អាតសាច់ប្រាក់ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ។
បើតាមលោកលី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ដល់អ្នកសារព័ត៌មានតាមសារអេឡិចត្រូនិកឲ្យដឹងថា ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះ WANG SHI PING ឈ្មោះ WANG LI CHAO និងឈ្មោះ ZHANG JIAN រួចមក តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ សម្អាតប្រាក់ តាមមាត្រា៣ថ្មី និងមាត្រា២៩ថ្មី នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម ហើយបញ្ជូនបុគ្គលនេះនិងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្តចំណាត់ការតាមនីតិវិធី ៕