«ក្រុងព្រះសីហនុ»៖ នៅវេលាម៉ោងជាង៥ព្រឹកថ្ងៃ២៧មេសា២០១៩នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយប៉ូលីសបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តនិងសមត្ថកិច្ចពាក់ពន្ធ័បានឃាត់ចាប់បង្គាដែលមានដាក់លាយសារធាតុដូចចាហួយចំនួនជិត១តោនដែលឈ្មួញដឹកតាមរថយន្តចូលមកលក់ចែកចាយក្នុងទីផ្សារក្រុងព្រះសីហនុ។ បច្ចុប្បន្នបង្គាទាំងអស់នេះត្រូវបាននាំយកទៅកាន់មន្ទីរពិសោធន៌នៅសាខាកាំកុងត្រូលខេត្តព្រះសីហនុដើម្បីពិនិត្យបន្ថែមនិងដោះស្រាយតាមនិតិវិធីបន្ត៕