ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍ថាចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី៣០ខែមេសាឆ្នាំ២០១៩ កម្ពុជានឹងទទទួលរងបាតុភូត អ៊ែល នីណូ ដែលបណ្ដាលឲ្យសីតុណ្ហភាពអតិបរមាបន្តកើនឡើងចាប់ពី៤០ដល់៤១អង្សាសេក្នុងសប្ដាហ៍នេះចំណែកស្ថានភាពទឹកភ្លៀងកាន់តែខ្សោយ ប៉ុន្តែបាតុភូតរន្ទះ និងខ្យល់កន្រ្តាក់កើតឡើងញឹកញាប់និងមានឥទ្ធិពលខ្លាំង៕
