«ក្រុងភ្នំពេញ»៖លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ឲ្យដឹងថា ក្រោយពីពិនិត្យសំណុំរឿង និងបញ្ចប់ការសាកសួរ លើឈ្មោះ យិន ឃុនម៉ី ហៅម៉ាណា តំណាងអយ្យការបានសម្រេចបើកការស៊ើបអង្កត ដោយចោទប្រកាន់ទៅលើជនខាងលើពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ។
លោកបានបន្តថា បុគ្គលខាងលើ និងសំណុំរឿងត្រូវបានបញ្ចូនទៅកាន់ចៅក្រមស៊ើបសួរចាត់ការបន្ត៕