ក្រោយដកសិទ្ធពី អ្នកឧកញ៉ាគិតម៉េង!សម្ដេចតេជោស្នើសុំក្បាលរថភ្លើងចាស់ៗពីបរទេស

0

«ក្រុងភ្នំពេញ»៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែ មីនានេះក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨បានប្រកាសស្នើសុំក្បាលរថភ្លើងចាស់ៗពីប្រទេសចិន ជប៉ុន ថៃ និងវៀតណាមក្រោយសម្រេចដកសិទ្ធិវិនិយោគផ្លូវដែកពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់ អ្នកឧកញ៉ា គិត ម៉េង មកឲ្យក្រសួងសាធារណការនិងដឹកជញ្ជូនគ្រប់គ្រង៕

ប្រវត្តិរឿង
ប្រមុខរាជរដ្ឋាភិបាលដកយកផ្លូវដែកពីក្រុមហ៊ុន លោក ឧកញ៉ា គិត ម៉េ​ង​
«ក្រុងភ្នំពេញ» ៖ សម្តេចតេជោ ហ៊ុន សែន បានសម្រេច​ចិត្តដកយកផ្លូវដែក ពីក្រុមហ៊ុន Royal-Railway ពីលោកឧកញ៉ា គិត ម៉េង
ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ព្រឹកថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ។​

ផ្លូវដែកពី ក្រុមហ៊ុន Royal-Railway ដែលដកពីលោកគិត ម៉េង នេះ​សម្តេចបានប្រគល់ទៅឲ្យក្រសួងសាធាណៈការគ្រប់គ្រងបណ្តោះអាសន្ន មុនដាក់ការដេញថ្លៃជាសាធារណៈ ហើយរងចាំជ្រើសរើសក្រុមហ៊ុនមួយ ដែលមានលក្ខណៈស្តង់ដា ដោយជឿជាក់ សុវត្ថិភាព តម្លៃសមរម្យ និងជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ដោយបង្កើតកាលានុវត្តន៍ភាពសម្រាប់សង្គមជាតិ ។​ឲ្យរៀបចំផ្លូវដែកពីកំពែងសីហនុ ដល់ប៉ោយប៉ែត ឲ្យរលូន ។
សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់ថាមិនមែនដាក់ទណ្ឌកម្មលើឧកញ៉ាគិត ម៉េង នោះទេតែកុំឲ្យឧកញ៉ាទទួលរងនូវថ្មបាក់។ ដោយឡែកក្បាលម៉ាស៊ីនរថភ្លើងដែលឧកញ៉ាទិញមក រាជរដ្ឋាភិបាលនឹងផ្ទេរឲ្យវិញ នឹងបើកចំហរឲ្យដេញថ្លៃផងដែរ ៕