«ក្រុងភ្នំពេញ»៖ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU)នៅព្រឹកថ្ងៃទី២៥មីនានេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានផ្ដាំផ្ញើទៅកាន់មេបញ្ជាការអាវុធហត្ថខេត្តក្រចេះឲ្យបញ្ចុះបញ្ចូលកូនប្រុសដែលដកកាំភ្លើងគំរាមពលរដ្ឋចូលមកតុលាការបើមិនចង់អស់ស័ក្តិ។
បញ្ជាក់ផងដែរថា ប៉េអឹមសក្តិ៤ សាន្ត សុខុម កូនប្រុសលោក សាន្ត ប៊ុនថាន ត្រូវបានតុលាការចេញដីកាបញ្ជាឱ្យចូលខ្លួន ដោយអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈដើម្បីបង្ខំឱ្យលោក សាន្ត សុខុម ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយគំរាមកំហែងនឹងអាវុធ ៕