Facebook នឹងផ្លាស់ប្ដូរយុទ្ធសាស្ត្រផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីបញ្ចៀសការរើសអើងពូជសាសន៍និងភេទ

0

ភ្នំពេញ៖ ក្រោយរងការប្ដឹងចោទប្រើប្រាស់ទិន្នន័យ និងការអនុវត្តសិទ្ធិឯកជន ពុំបានត្រឹមត្រូវ ដែលនាំឱ្យមានការរើសអើង ទាក់ទងនឹងសេវាកម្មផ្ទះ ឥណទាន និង ការងារនោះនៅពេលនេះ ក្រុមហ៊ុនFacebookនឹងផ្លាស់ប្ដូរយុទ្ធសាស្ត្រផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីបញ្ចៀសការរើសអើងពូជសាសន៍និងភេទ។

យោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃកម្ពុជាបានឲ្យដឹងនៅថ្ងៃទី២១មីនានេះថាក្រុមហ៊ុនហ្វេសប៊ុក (Facebook) បានព្រមព្រៀងបញ្ចប់លើពាក្យបណ្តឹងចំនួន ៥ដែលត្រូវបានចោទប្រកាន់ដោយ American Civil Liberties Union (ACLU) និង the National Fair Housing Alliance នៅសហរដ្ឋអាមេរិកថាប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន បានប្រើប្រាស់ទិន្នន័យ និងការអនុវត្តសិទ្ធិឯកជន ពុំបានត្រឹមត្រូវ ដែលនាំឱ្យមានការរើសអើង ទាក់ទងនឹងសេវាកម្មផ្ទះ ឥណទាន និង ការងារ។

ជាមួយនឹងការពិន័យជាទឹកប្រាក់ប្រហែល ៥ លានដុល្លារ ដើម្បីបង់ថ្លៃសេវាច្បាប់និងចំណាយផ្សេងៗ ក្រុមហ៊ុនក៏បានធានាថានឹងផ្លាស់ប្ដូរ យុទ្ធសាស្ត្រ ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីជៀសវាងការរើសអើងតាមរយៈ ពូជសាសន៍ និងភេទ។
ទោះបីជាមានការអបអរនឹងកិច្ចព្រមព្រៀងនេះក៏មានអ្នកឃ្លាំមើលមួយចំនួនមានការសង្ស័យថាតើក្រុមហ៊ុនហ្វេសប៊ុកអាចអនុវត្តតាមការព្រមព្រៀងបានកំរិតណានោះទេ៕