ភ្នំពេញ៖ ករណីដ៏ភ្ញាក់ផ្អើល បានកើតឡើងនៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ មានជនជាតិជប៉ុន៣នាក់ បានចាប់អ្នកបើកតាក់ស៊ីជាជនជាតិខ្មែរ អារកសម្លាប់យ៉ាងព្រៃផ្សៃ ដោយហេតុការណ៍នេះកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាប ។
បើតាមប្រភពបានបញ្ជាក់ថា ជនសង្សយ័ជាជនជាតិជប៉ុន៣នាក់ ចាប់អ្នកបើកបររថយន្តតាក់ស៊ី អារ ក សម្លាប់ រួចប្លន់យករថយន្តម៉ាក ហាយឡិនឌរ័ មិនបានសំរេច នៅស្រុកពួក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន២នាក់ រីឯម្នាក់ទៀតរត់គេចខ្លួន។
នគរបាលខេត្តសៀមរាបឲ្យដឹងថា ហេតុការណ៍ដ៍សាហាវនេះបានកើតឡើងនៅវេលាម៉ោងជិត៥កន្លះល្ងាចថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប ។របាយការណ៍ប៉ូលីសបញ្ជាក់ថា ក្រោយជនសង្ស័យចាប់អារ ក អ្នកបើកបររថយន្តរត់តាកស៊ីជាជនជាតិខ្មែរ បណ្តាលអោយស្លាប់ក្នុងរថយន្តរួចមក ក្រុមជនសង្សយ័បានអូសសាកសពជនរងគ្រោះទម្លាក់ចេញពីរថយន្ត ហើយនាំគ្នាបើករថយន្តរត់គេច តែចៃដន្យ រេចង្កូតទៅបុកគោយន្ដកន្រ្តៃយ៍ រួចបន្តទៅបុកហាងបាយ ហុង ហាវ ទៅមុខលែងរួច បន្ទាប់មកក៍ត្រូវសមត្ថកិច្ច ឡោមពទ្ឋ័ចាប់បានចំនួន២នាក់ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនរួច សមត្ថកិច្ចកំពុងតាមរក។
ប្រភពពីពលរដ្ឋបានអោយដឹងថាជនរងគ្រោះឈ្មោះ ហឹម ចាន់ រស់នៅខេត្តសៀមរាបជួលផ្ទះគេមុខពេទ្យគន្ទបុប្ផារស់នៅ មានមុខរបររត់ឡានតាក់ស៊ី។
បើតាមប្រភពបានបន្ថែមថា ថ្ងៃដែលរងគ្រោះរហូតដល់ស្លាប់នេះ ជនរងគ្រោះបានដឹកភ្ញៀវបរទេសជាជនជាតិជប៉ុនចូលមកតាមច្រកប៉ោយប៉ែតបន្តមកកាន់ខេត្តសៀមរាប ក៍ជួបរឿងឃាតកម្មដោយដៃជនបរទេសសម្លាប់ក្នុងបំណងប្លន់យករថយន្ត៕