ភ្នំពេញ៖ លោកឧកញ៉ា ឌួង ឆាយ នឹងធ្វើការបើករោងចក្រស្វាយចន្ទីដំបូងគេនៅកម្ពុជា ដោយរកដៃគូសហការមានអឺរ៉ុប ឌូបៃ និងក្នុងតំបន់អាស៊ី ដោយបានសិក្សាគម្រោងនេះកាលពីឆ្នាំទៅ ។
លោក ឌួង ឆាយ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកថា «ខ្ញុំបាទនឹងបើករោងចក្រស្វាយចន្ទីដំបូងគេនៅកម្ពុជាដែលបាសហការជាមួយដៃគូអឺរ៉ុប, ឌូប៉ៃ និងអាស៊ីក្នុងពេលឆាប់ៗខាងមុខនេះដោយបានសិក្សាគំរោងតាំងពីឆ្នាំ 2018 មក ដើម្បីជួយដល់កសិកររបស់យើងតាមការសន្យារបស់ខ្ញុំកាលពីឆ្នាំមុន» ។
ដំណឹងនេះបានធ្វើឲ្យកសិករដែលកំពុងប្រកបរបរដាំស្វាយចន្ទី ហាក់មានសង្ឈឹមឡើងវិញមួយកម្រិត នឹងរំពឹងថាទីផ្សារគ្រាប់ស្វាយចន្ទីកាន់តែត្រូវប៉ាន់ ៕