ក្រុងខេមរភូមិន្ទ​ ជួបគ្រោះរាំងស្ងួត

0

ខេត្តកោះកុង៖​ ចាប់តាំងពីថ្ងៃទី៣០​ មករា​ ឆ្នាំ២០១៩​ មក​ ប្រជាពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ​ សឹងតែពុំមានទឹកប្រេីប្រាស់​ ផ្ទះខ្លះអណ្តូង១ ប្រេី​ជាងដប់គ្រួសារ​ កុំថាឡេីយទឹកស្អាតសម្រាប់ងូត​ សូម្បីសម្រាប់ប្រេីប្រាស់តិចតួចសឹងពុំមានគ្រប់ផង​ ។

យោងតាមលិខិតរបស់នាយករដ្ឋាករទឹក ផ្ញេីជូនមន្ទីរឧស្សាហកម្ម​ សិប្បកម្មខេត្តកោះកុង​ បានអោយដឹងថា​ ដោយការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក​ និងឧតុនិយម​ ដែលបានបញ្ជាក់ថា​ អាកាសធាតុប្រទេសកម្ពុជាទទួលរងនូវភាពរាំងស្ងួតរយះពេលយូរ​ ដូច្នេះដេីម្បីអោយទឹកក្នុងស្រះរបស់រដ្ឋាករទឹកមានលំនឹង​ និងចែកជូនប្រជាពលរដ្ឋយូរអង្វែង​ ទេីបរដ្ឋាករទឹកខេត្តកោះកុង​ សម្រេចបិទបេីកទឹក​ ក្នុង១ថ្ងៃ២លេីក​ ចាប់ពីថ្ងៃទី០៧​ កុម្ភះ​ ២០១៩​ តទៅរហូតដល់ស្ថានភាពទឹកប្រក្រតីវិញ។
ពេលវេលាបិទបេីកទឹក​
*លេីកទី១បេីក​ម៉ោង​ ០៦:០០​ ដល់​ម៉ោង​ ១០:០០
*លេីកទី២បេីកម៉ោង​ ១៧:០០​ ដល់ម៉ោង​ ២១:០០​

ប្រជាពលរដ្ឋបានទទួចស្នេីសុំអោយក្រុមមានសមត្ថកិច្ច​ ក្រសួង​ មន្ទីរ​ និងស្ថាប័នពាក់ព័ន្ធ​ មេត្តារកដំណោះស្រាយ ដេីម្បីសម្រួលដល់ជីវីភាពរស់នៅរបស់ប្រជាពលរដ្ឋអោយបានឆាប់រហ័ស​ ព្រោះរាល់ពេលបេីកទឹកម្តងៗ​ ពេលខ្លះមិនចេញ​ ហេីយពេលខ្លះទឹកខ្សោយខ្លាំង។