រកឃើញសពក្មេងតូចជាប់ក្នុងអណ្តូងជម្រៅ១០០ម៉ែត្រ

0

ទីក្រុងតូតាន៖ មន្ត្រីអេស្ប៉ាញម្នាក់បាននិយាយថាក្រុមអ្នកជួយសង្គ្រោះនៅអេស្ប៉ាញកាលពីថ្ងៃសៅរ៍បានរកឃើញសាកសពក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់ដែលបានធ្លាក់ចូលទៅក្នុងអណ្តូងតូចចង្អៀតមួយនៅភាគខាងត្បូងប្រទេសអេស្ប៉ាញកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៩នេះ។

អ្នករុករករ៉ែកំពុងធ្វើការខួងរកទាំងថ្ងៃទាំងយប់ចូលទៅក្នុងរូងដីដែលមានជម្រៅ 100 ម៉ែត្រនិងទទឹង 25 សង់ទីម៉ែត្រដែលត្រូវបានរារាំងដោយដី ដើម្បីទៅដល់ក្មេងប្រុសនេះ  ។

អ្នកជួយសង្គ្រោះបានរកឃើញ “កំទិចសាកសពតិចបំផុត” នៅម៉ោង ០១.៣០ ព្រឹក។ អ្នកតំណាងរបស់រដ្ឋាភិបាលកណ្តាលនៅតំបន់ភាគខាងត្បូង Andalusia លោក Alfonso Rodriguez Gomez de Celis បានសរសេរនៅលើ Twitter ។

ក្រុមអ្នកជួយសង្គ្រោះបានធ្វើការ ២៤ លើ ២៤ ម៉ោងដើម្បីព្យាយាមទៅកុមារ Julen Rosello អាយុ ២ ឆ្នាំដែលឪពុកម្តាយរបស់គាត់និយាយថាគាត់បានដួលនិងធ្លាក់ចូលទៅក្នុងនោះក្នុងពេលដែលគាត់រត់លេងកាលពីថ្ងៃទី ១៣ ខែមករាក្នុងទីក្រុងតូតាននៅជិតទីក្រុងម៉ាឡាហ្គា។