Greenland បានឆ្លងកាត់រយៈពេលនៃរលាយនិងការបាត់បង់ទឹកកកដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។
ការសិក្សាដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះដោយក្រុមអ្នកសិក្សាស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិបានលើកឡើងថាការកើនឡើងខ្ពស់នៃការបាត់បង់ទឹកកកចាប់តាំងពីដើមឆ្នាំ២០០៣ដល់ពាក់កណ្តាលឆ្នាំ២០១៣បានកើតឡើងនៅភាគនិរតីនៃGreenlandដែលជាតំបន់ដែលអ្នកវិទ្យាសាស្ដ្រមិនដែលធ្លាប់ធ្វើការព្រួយបារម្ភឡើយកាលពីមុនមក។
យោងតាមទិន្នន័យដែលប្រមូលដោយផ្កាយរណប Gravity Recovery and Climate Experiment (Grace) និងការធ្វើតេស្តអាកាសធាតុនៅចន្លោះពីឆ្នាំ២០០៣-២០១៣ការសិក្សាបានរកឃើញថាបរិមាណទឹកកកបួនដងដែលបាត់បង់ពីផ្ទាំងទឹកកករបស់Greenland។
គួរបញ្ជាក់ថាផ្កាយរណបGrace ចំនួនពីរដែលត្រូវបានបង្កើតឡើងនៅខែមីនាឆ្នាំ២០០២ដែលវាគឺជាផ្នែកមួយនៃបេសកកម្មរួមគ្នារវាងអង្គការ NASA និងមជ្ឈមណ្ឌលអវកាសអាល្លឺម៉ង់ដើម្បីសិក្សាបម្រែបម្រូលអាកាសធាតុនៅលើភពផែនដី៕
ប្រែសម្រួល: Mr Lee