ភ្នំពេញ៖ ឆ្លងចរន្តអគ្គីសនីឆេះ វីឡាភ្លោះមួយកន្លែងស្ទើរទាំងស្រុង ស្ថិតនៅក្នុងបូរីពិភពថ្មីសែនសុខនៅថ្ងៃទី២៣ខែមករាឆ្នាំ២០១៩ស្ថិតតាមណ្តោយផ្លូវលេខ១៩ផ្ទះលេខ១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះឈ្មោះ គួន ហេងមុខរបរ លក់កាហ្វេឆេះខូចខាតទាំងស្រុងសំភារៈប្រើប្រាសផ្សេងៗនឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
ករណីអគ្គីភ័យនេះមិនបណ្ដាលឲ្យរបួសដល់មនុស្សនោះទេខណៈសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ១៦គ្រឿង ប្រើប្រាស់ទឹកអស់១៦ឡាន ស្មើនឹង៧៨ម៉ែត្រគូប ហើយត្រូវបានពន្លត់ចប់នៅម៉ោង ជាង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ខែមករាឆ្នាំ២០១៩។

