ភ្នំពេញ៖ ករណីថ្មីមួយទៀត ដែលកើតឡើងនៅស្រុកកៀនស្វាយខេត្តកណ្តាល ដោយខាងស្រីអាយុ ១៤ ឆ្នាំ និងខាងប្រុសអាយុ ១៨ ឆ្នាំបានទាក់ទង គ្នានឹងស្រលាញ់គ្នារហូតរួមភេទបាន ១០ដងជាង តែលទ្ធផលចុងក្រោយខាងប្រុសជាប់ឈ្នោះរបស់សមត្ថកិច្ច ។
បើតាមប្រភពរាយការណ៍មកថា នៅថ្ងៃទី២២ខែមករាឆ្នាំ២០១៩វេលាម៉ោង១៨និង០០នាទីចំណុចភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល ដោយជនសង្ស័យជាគូស្នេហ៍ ឈ្មោះស៊ុំ រស្មីហៅយូ ភេទប្រុសអាយុ១៨ឆ្នាំ មានទីលំនៅភូមិកោះប្រាក់ចាស់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាលមុខរបរនៅផ្ទះ បានតេហៅសង្សារខ្លួនឈ្មោះ ខ.ច.ន ភេទស្រី អាយុ ១៤ឆ្នាំ បបួលគ្នារត់ចេញពីផ្ទះ។
បើតាមដំណើររឿងជនសង្ស័យបានជិះម៉តូឌុបទៅយកជនរងគ្រោះចេញពីផ្ទះនៅភូមិជ្រោយតាប៉ាឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាលទៅដេកផ្ទះម្តាយរបស់ជនសង្ស័យនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាលហើយបានរួមភេទជាមួយគ្នាចំនួនបីដង។
លុះដល់ម៉ោងប្រហែល៦និង០០នាទីថ្ងៃទី២៣ខែមករាឆ្នាំ២០១៩ជនសង្ស័យនិងជនរងគ្រោះបាននាំគ្នាចេញពីផ្ទះនៅភូមិកោះប្រាក់ឃុំភូមិធំមកឡើងជិះឡានក្រុងនៅចំណតមុខផ្សារកៀនស្វាយផ្លាហ្សាឆ្ពោះទៅភ្នំពេញដើម្បីបន្តដំណើរទៅខេត្តកំពង់ចាមប៉ុន្តែអ្នកទាំងពីរពុំមានប្រាក់សម្រាប់ធ្វើដំណើរបន្ត បានឈប់អង្គុយលេងនៅក្នុងវត្តកៀនឃ្លាំង ខ័ណ្ឌជ្រោយចង្វារ ហើយជនសង្ស័យបានតេទូរស័ព្ទមកមិត្តភ័ក្តិ ឈ្មោះតួនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយពឹងអោយជួយទៅយកលុយពីម្តាយជនសង្ស័យចំនួន៥០០០០
(ប្រាំម៉ឺនរៀល)ប៉ុន្តែម្តាយជនសង្ស័យអោយលុយទៅឈ្មោះតួបានតែ២៥០០០
(ពីរម៉ឺនប្រាំពាន់រៀល)តែប៉ុណ្ណោះ។
ឈ្មោះតួបានជិះម៉ូតូយកលុយទៅអោយជនសង្ស័យនៅឯភ្នំពេញក្នុងវត្តកៀនឃ្លាំងហើយនិយាយប្រាប់ជនសង្ស័យនិងជនរងគ្រោះថា
(ឨពុកម្តាយជនរងគ្រោះកំពុងតែដើររកកូនគាត់ព្រួយបារម្មណ៏ខ្លាំងណាស់)ពេលនោះជនសង្ស័យបានយកទូរស័ព្ទរបស់ឈ្មោះតួតេមកឪពុករបស់ជនរងគ្រោះហើយអោយជនរងគ្រោះនិយាយជាមួយដោយការនិយាយលួងលោមពីឪពុកម្តាយរបស់ជនរងគ្រោះ ជនសង្ស័យនិងជនរងគ្រោះក៏ព្រមត្រឡប់មកផ្ទះវិញជាមួយឈ្មោះតួ។ ពេលអ្នកទាំងបីជិះ ម៉ូតូមកដល់ផ្ទះជនរងគ្រោះឪពុកម្តាយនិងសាច់ញ្ញាតិរបស់ជនរងគ្រោះបានឃាត់ជនសង្ស័យរួចហើយបានតេទូរស័ព្ទមកប្រាប់សមត្ថកិច្ចដើម្បីយកជនសង្ស័យមកសាកសួរពីដំណើររឿងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំក្រោយពេលសួរពីដំណើររឿងរួចអ្នកទាំងពីរបានសារភាពថាខ្លួនបានស្រលាញ់គ្នា ព្រមទាំងបានរួមភេទជាមួយគ្នាចំនួនជាងដប់ដងរួចមកហើយ។
ដោយលើកទីមួយនៅផ្ទះរបស់ជនរងគ្រោះក្នុងបន្ទប់ទឹកក្រោមផ្ទះ លើកទីពីរណាត់គ្នាទៅរួមភេទនៅផ្ទះយាយរបស់ជនសង្ស័យនៅភូមិកោះប្រាក់ចាស់ឃុំភូមិធំស្រុកកៀនស្វាយ ។ ក្រោយមកអ្នកទាំងពីរតែងតែណាត់ជួបគ្នាទៅរួមភេទជាបន្តបន្ទាប់។ លុះដល់ថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនសង្ស័យបានយកជនរងគ្រោះមករួមភេទ នៅផ្ទះម្តាយរបស់ខ្លួន នៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល បានសម្រេចចំនួនបីដងទៀត។
លុះដល់ថ្ងៃទី២៣ខែមករាឆ្នាំ២០១៩វេលាម៉ោង១៨និង០៥នាទី ឪពុកម្តាយរបស់ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនូវប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំតែម្តង ៕