ភ្នំពេញ៖ ជនជាតិចិនប្រុស ស្រី១៥នាក់ ត្រូវបានកម្លាំងអន្តោប្រវេសន៍ចាប់និងបញ្ជូនខ្លួន ទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យក្រោយឃើញជួលផ្ទះបើកល្បែង អនឡាញខុសច្បាប់ កាលពីថ្ងៃទី១៥ មករា ឆ្នាំ២០១៩ នៅចំណុចផ្ទះវីឡាមួយស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចរកឃើញជនជាតិចិនចំនួន១៥នាក់ក្នុងនោះស្រី៤នាក់ និងសម្ភារសំរាប់បម្រើការល្បែងអនឡាញមួយចំនួនធំ និងបានដកហូតយក វត្ថុតាងកុំព្យូទ័រ បានមួយ ចំនួន៕