ភ្នំពេញ ៖នគរបាលចិនសហការជាមួយកម្លាំងនគរបាលកម្ពុជា ចុះបង្ក្រាប ក្រុមឧក្រិដ្ឋជនជាជនជាតិចិន ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ចស្រាប់តែរកឃើញកន្លែង ផលិតបារីក្លែងក្លាយដ៏ធំមួយ នៅក្រុងតាខ្មៅ ខេត្តកណ្តាលចាប់ខ្លួន ជនជាតិចិន១០នាក់ និងមួយចំនួនទៀតរត់គេចខ្លួនកាលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា សមត្ថកិច្ចចុះបង្រ្តាបទីតាំង ស្នាក់នៅចំណុចផ្ទះសំណាក់មនោរម្យ ផ្ទះសំណាក់ ទិត្យហួរ ដែលស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងផ្ទះសំណាក់ ជា សំណាង ស្ថិតនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានជនជាតិចិនមួយចំនួនធំបានដឹងខ្លួនមុន និងនំាគ្នារត់គេចបាត់ស្រមោល ទើបកម្លាំងធ្វើការឆែកឆេរទីតាំងកន្លែង ស្នាក់នៅបានបែកធ្លាយ កន្លែងក្រុមឧក្រិដ្ឋជន លួចផលិតបារីខុសច្បាប់ដ៏ធំចំនួនបីកន្លែង នៅក្រុងតាខ្មៅ។បន្ទាប់ពីឆែកឆេររួចជំនាញ បានរកឃើញម៉ាស៊ីនផលិតបារី សារធាតុលាយផ្សំជាច្រើនមុខ និងសំបកកេសបារី ដែលកំពុងរៀបវេចខ្ចប់មួយចំនួនធំ ព្រមទាំងវត្ថុតាងមួយចំនួនទៀត ។បច្ចុប្បន្នក្រុមឧក្រិដ្ឋជនទាំង១០នាក់ ត្រូវបានឃាត់ខ្លួន នៅស្នងការនគរបាលខេត្តកណ្តាល៕