គ្រោះថ្នាក់ទៀតហើយនៅសីហនុ រថភ្លើង បុកជាមួយរថយន្ត​

0

ភ្នំពេញ៖ ករណី​ថ្មីមួយទៀតហើយ ដែលជាករណី​ទី​បីនៃគ្រោះថ្នាក់ចរាចរសំខាន់ៗ ក្នុងទឹកដីខេត្តព្រះសីហនុ ដោយព្រឹកមិញនេះ វេលាម៉ោង ៩៖៣០ នាទី មានករណី​ រថភ្លើង និង​រថយន្តបានបុកគ្នា តែមិនបណ្តាលឲ្យស្លាប់ និងរបួសឡើយ ។​
បើតាមប្រភពបានឲ្យដឹងថា ថ្នាក់ចរាចរណ៍រវាងរថភ្លើងនិងរថយន្ត នៅចំណុចផ្លូវដែក ស្ថិតនៅភូមិ ព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ។

គ្រោះថ្នាក់នេះកើតឡើង រវាងរថយន្ត០១គ្រឿងម៉ាក HYUNDAI ពណ៌ ស គ្មានស្លាកលេខ ប្រភេទរថយន្ត បែន បើកបរពីកើត ទៅ លិច លុះមកដល់កន្លែងកើតហេតុ ខាងលើ រថយន្តបានបើកឆ្លងផ្លូវរថភ្លើង គាប់ជួនរថភ្លើងបានមកដល់ រថភ្លើងក៏បានបុកចំមុខកាប៊ីន រថយន្តតែម្ដង ។
គ្រោះថ្នាក់ខាងលើនេះមិនបណ្ដាលឲ្យរងរបួសដល់មនុស្សឡើយ ។

បច្ចុប្បន្ន រថយន្តមករក្សារទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំណែករថភ្លើងបានបន្តដំណើរទៅភ្នំពេញ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់៕