ចាប់ខ្លួនចិន​៧​នាក់​និង​ម៉ា​ឡេ​ស៊ី​ម្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដែលជក់និងចែកចាយគ្រឿងញៀន

0

ភ្នំពេញ ៖​ ជនជាតិ​ចិន​៧​នាក់​ និង​ម៉ា​ឡេ​ស៊ី​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះ​សីហ​នុ​ សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​៤​ ទី​៥​ មក​រា​ ២០១៩​ ពាក់ព័ន្ធករណី​ជួញដូរ​ ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​​ ។​
ជនសង្ស័យ​ទាំង​៨​នាក់រួមមាន៖​ ១-​ឈ្មោះ​ HUANG​ YISHUI​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​បើក​អន​ឡាញ​ ២-​ឈ្មោះ​ YANG​ TAO​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​បើក​អន​ឡាញ​ (២​នាក់​នេះ​ ដកហូត​វត្ថុ​តាង​រួម​មាន​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២​កញ្ចប់​,​ បារី​កញ្ឆា​ចំនួន​២៩​ដើម​,​ ម្សៅ​កញ្ចប់​ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៥​កញ្ចប់​ និង​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១​។​ ៣-​ឈ្មោះ​ HUANG​ LONG​ JIE​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​បើក​អន​ឡាញ​ ៤-​ឈ្មោះ​ YANG​ XUAN​ HUAN​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​អន​ឡាញ​ (២​នាក់​នេះ​ ដកហូត​វត្ថុ​តាង​រួម​មាន​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៨៥​កញ្ចប់​ (​ក្នុង​នោះ​មាន​២​កញ្ចប់​ធំ​),​ ថ្នាំ​ញៀន​គ្រាប់​ MDMA​ ចំនួន​៣២​គ្រាប់​,​ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង​,​ ទូរស័ព្ទ​ចំនួន​៣​គ្រឿង​ និង​សម្ភារ​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​),​ ៥-​ឈ្មោះ​ CHU​ CHIN​ LIANG​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ ធ្វើការ​នៅ​ខារ៉ាអូខេ​ ស៊ី​អេ​ច​ ដកហូត​វត្ថុ​តាង​រួម​មាន​ ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​ ១០​ កញ្ចប់​ ម្សៅ​កញ្ចប់​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៧​កញ្ចប់​ ថ្នាំ​ញៀន​គ្រាប់​ MDMA​ ចំនួន​ ០៣​ គ្រាប់​ និង​ទូរស័ព្ទ​១​គ្រឿង​,​ ៦-​ឈ្មោះ​ DU​ TONG​ GANG​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ ដកហូត​វត្ថុ​តាង​រួម​មាន​ ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៤​កញ្ចប់​ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ច​១​គ្រឿង​ និង​ទូរស័ព្ទ​១​គ្រឿង​ ។​

៧-​ឈ្មោះ​ REN​ JIN​ XIN​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បើក​អន​ឡាញ​ ៨.​ឈ្មោះ​ DAI​ YONG​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​បើក​អន​ឡាញ​ (២​នាក់​នេះ​ ដកហូត​វត្ថុ​តាង​រួម​មាន​ ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២៨​កញ្ចប់​,​ ថ្នាំ​ញៀន​ប្រភេទ​ (WY)​ចំនួន​២៨​គ្រាប់​ .​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​២​គ្រឿង​ និង​សម្ភារ​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ទៀត​ ។​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​ ៕