មន្ត្រីកាំកុងត្រូលផ្អាកសិប្បកម្មអំបិល ១កន្លែង​ដោយគ្មានច្បាប់ និងលើសអ៊ីយ៉ូត​ គ្មានអនាម័យត្រឹមត្រូវ

0

ភ្នំពេញ ៖ នៅថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៨ មន្ត្រីកាំកុងត្រូលរាជធានីភ្នំពេញ បានរកឃើញសិប្បកម្មផលិតអំបិល ២កន្លែង សុទ្ធតែលើសនឹងខ្វះជាតិអ៊ីយ៉ូត ដោយ​១កន្លែងមានច្បាប់ និងមួយកន្លែងទៀត គ្មានច្បាប់ ដែលត្រូវឲ្យផ្អាកដំណើរការបណ្តោះអាសន្ន ។​
បើយោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានបង្ហោះនៅថ្ងៃម្សិលមិញថា សិប្បកម្មអំបិលពីរកន្លែងនោះមានទីតាំងស្ថិតនៅ ៖

១/. សិប្បកម្មផលិតអំបិលអ៊ីយ៉ូត ស្ថិតនៅផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មន្ត្រីជំនាញបានត្រួតពិនិត្យ និងពិសោធន៍ឃើញមាន៖
– អំបិលអ៊ីយ៉ូតម៉ត់មានជាតិអ៊ីយ៉ូត ៩០ PPM (លើសអ៊ីយ៉ូត)
– អំបិលគ្រោះគ្មានជាតិអ៊ីយ៉ូត
ក្រោយពីការត្រួតពិនិត្យឃើញថាសិប្បកម្មនេះពុំមានច្បាប់ត្រឹមត្រូវ និងគ្មានអនាម័យ
ត្រូវបានគណៈមន្រ្តីជំនាញសម្រេចឱ្យផ្អាកដំណើរការជាបណ្តោះអាសន្ន និងឱ្យម្ចាស់សិប្បកម្ម បំពេញបែបបទស្នើសុំច្បាប់ អនុញ្ញាត និងរៀបចំសង្វាក់ផលិតកម្ម ឱ្យមានអនាម័យឱ្យបានល្អ។

២/. សិប្បកម្មផលិតអំបិលអ៊ីយ៉ូត ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មន្ត្រីជំនាញបានត្រួតពិនិត្យឃើញមាន៖
– អំបិលអ៊ីយ៉ូតម៉ត់មានជាតិអ៊ីយ៉ូត ២០ PPM (ខ្វះជាតិអ៊ីយ៉ូត)
– អំបិលគ្រោះមានជាតិអ៊ីយ៉ូត ៧០ PPM (លើសអ៊ីយ៉ូត)
ក្រោយពីការត្រួតពិនិត្យ ឃើញថាសិប្បកម្មនេះមានច្បាប់ត្រឹមត្រូវ ហើយបានធ្វើការណែនាំដល់ម្ចាស់សិប្បកម្មឱ្យផលិតប្រកបដោយអនាម័យ និងឱ្យដំណើរការធម្មតា ព្រមទាំងយកគំរូមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល៕