ភ្នំពេញ៖ក្រោយពីទទួលបានដឹណឹងថា មន្ត្រីថ្នាក់ក្រោមឱវាទទារលុយលើថ្លៃសេវាកម្មសាធារណៈមែន លោក ស ថេត ស្នងការនគរបាលថ្មីរាជធានីភ្នំពេញ បានចាត់ចែងនិងធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ ។
បើតាមហ្វេសប៊ុកពិធីការនីហង្សមាសអ្នកនាង កែវ ចាន់និមល បានសរសេរថា «សូមអរគុណលោកស្នងការថ្មីឯកឧត្តម ស ថេត ដែលមានការយកចិត្តទុកដាក់ខ្ពស់លើសេវាសាធារណៈ ពិសេសសៀវភៅគ្រួសារ អត្តសញ្ញាណបណ្ឌ ព្រមទាំងព័ត៌មានទាក់ទងបញ្ហាមន្ត្រីអសកម្មក្រោមឱវាទ ហើយគ្រាន់តែទទួលបានព័ត៌មានភ្លាម លោកក៏អន្តរាគមន៍ភ្លាមៗ» ។ ពិធីការិនីនេះបានបញ្ជាក់ថា បងប្អូនទាំងអស់គ្នាក៏ដូចគ្នាដែរ មន្ត្រីក្រោមឱវាទសូមបញ្ឈប់ទង្វើហ្នឹងទៅ ។
លោក ស ថេត ក៏បានសរសេរបញ្ជាក់នៅលើផេករបស់លោកថា «ពលរដ្ឋ នឹងសប្បាយចិត្តនិងផ្តល់មេដៃធំៗដល់យើងនៅពេលយើងផ្តល់សេវាសាធារណ:បានល្អនឹងទាន់ចិត្ត ហើយ មន្រ្តីនគរបាលមានភារកិច្ច ត្រូវយកចិត្តទុកដាក់លើបញ្ហានេះ» ៕


