Home សង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រតិភូ ចូលរួមប្រជុំពិសេសនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រតិភូ ចូលរួមប្រជុំពិសេសនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំប្រតិភូចូលរួមប្រជុំពិសេសនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ អាមេរិកជាសហអ្នករៀបចំ និងការចូលរួមពីតំណាងប្រទេសចិន បើកកិច្ចប្រជុំជាមួយភាគីថៃដឹកនាំដោយលោកនាយករដ្ឋមន្ត្រីស្ដីទីថៃ Phumtham Wechayachai ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់មួយរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។

តាមរយៈការផ្សាយក្នងបណ្តាញសង្គម សម្តេចបវរធិបតី បានគូសបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីពេលថ្មីៗនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Previous articleលោកជំទាវ ពេជ ចន្ទមុន្នី៖ «ស្បៀងរបស់បងប្អូនកងទ័ពជួរមុខ រាជរដ្ឋាភិបាលមានការផ្គត់ផ្គង់គ្រប់គ្រាន់»
Next articleអគ្គនាយកស៊ីម៉ាក់៖ ប្រាសាទព្រះវិហារ ត្រូវបានទាហានឈ្លានពានសៀម ប្រើប្រាស់ការទម្លាក់គ្រាប់បែក MK-82 ជាច្រើនគ្រាប់ និងគ្រាប់ផ្លោង ១៥៥មម ជាមួយគ្រាប់បែកចង្កោម ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក