ភ្នំពេញ៖ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារ និស្សិត និងអតីតនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានចូលរួមសម្របសម្រួល និងចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងកម្មវិធី “បរិច្ចាគឈាមដើម្បីបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិមាតុភូមិ” តាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ JKL។
សូមគូសបញ្ជាក់ផងដែរថា ពិធីបរិច្ចាគឈាមនេះ រៀបចំឡើងក្នុងគោលបំណង កៀរគរការចូលរួមពីសាធារណជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដើម្បីបម្រេីដល់សេចក្តីត្រូវការជាប្រចាំក្នុងការសង្គ្រោះជីវិតដែលទទួលគ្រោះថ្នាក់ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ហេីយមានតម្រូវការឈាមជាបន្ទាន់។ សកម្មភាពនេះ បានបង្ហាញពីស្មារតីនៃមហាគ្រួសារខ្មែរតែមួយ ដែលរួបរួមគ្នាវេញជាធ្លុងមួយប្រកបដោយសាមគ្គីភាព និងឯកភាពជាតិក្នុងការគាំទ្រ ជំរុញលើកទឹកចិត្ត និងត្រៀមបម្រុងក្នុងការជួយដល់អ្នកដែលត្រូវការសង្គ្រោះចាំបាច់៕
ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា







