មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពត ដឹកនាំដោយលោក ស សូរិន នាយខណ្ឌ និងក្រុមអ្នកជំនាញមកពីអង្គការអភិរក្សសមុទ្រកម្ពុជា MCC កំពុងជួយសង្គ្រោះសត្វផ្សោតចំនួន ៣ក្បាល ដែលប្រជាពលរដ្ឋប្រទះឃើញនៅឆ្នេរសមុទ្រ ស្ថិតក្នុងភូមិកែបថ្មី ក្រុងបូកគោ ខេត្តកំពត កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ខណៈពីរក្បាលទៀត បានហែលទៅកន្លែងផ្សេង។
សត្វផ្សោតនេះ គឺជាផ្សោតប្រភេទថ្មី ដែលពុំធ្លាប់មាននៅក្នុងដែនសមុទ្រកម្ពុជា នោះទេ។ បើតាមការស្រាវជ្រាវសត្វផ្សោតប្រភេទនេះភាគច្រើនរស់នៅតំបន់សមុទ្រនៃប្រទេសម៉ាឡេស៊ី៕