Home សង្គម ឯកឧត្តម ឃឹម ហ្វីណង់៖ ដំណាំស្វាយចន្ទីនៅលើខ្នងភ្នំគូលែន មាន «លក្ខណៈពិសេស» ដែលសហសគមន៍ស្វាយចន្ទីបច្ចុប្បន្នមិនមាន

ឯកឧត្តម ឃឹម ហ្វីណង់៖ ដំណាំស្វាយចន្ទីនៅលើខ្នងភ្នំគូលែន មាន «លក្ខណៈពិសេស» ដែលសហសគមន៍ស្វាយចន្ទីបច្ចុប្បន្នមិនមាន

0

ដំណាំស្វាយចន្ទីនៅលើខ្នងភ្នំគូលែន មាន «លក្ខណៈពិសេស» ដែលសហសគមន៍ស្វាយចន្ទីបច្ចុប្បន្នមិនមាន។ លក្ខណៈពិសេសនោះ គឺជាពូជប្រពៃណី ទិន្នផលទាប ដាំបែបធម្មជាតិតាមរបៀបយថាផល ប៉ុន្តែភាគច្រើនមិនមានប្រើជីគីមី ឬថ្នាំកសិកម្មឡើយ តែមានកម្រិតជាតិសាច់រហូតដល់ទៅជិត៣២ភាគរយ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ថា ដោយសារគាត់មិនប្រើគីមី គឺរិតតែធ្វើឱ្យអ្នកទទួលទានចូលចិត្ត ព្រោះនៅតំបន់នោះមានទេសចរក្នុងស្រុករាប់លាននាក់ ជារៀងរាល់ឆ្នាំ នេះមិនគិតដល់ទេសចរបរទេសទៅកម្សាន្តនៅតំបន់នោះ ដែលបានគាំទ្រដល់គ្រាប់ស្វាយចន្ទីរបស់ពួកគាត់។ យើងអាចហៅរឿងនេះថា ជាបញ្ហាប្រឈមក៏បាន តែបើសំឡឹងមើលពីមួយជ្រុងទៀត ភាពដាច់ដោយឡែកទាំងនេះក៏អាចជាសក្តានុពលទៅវិញទេ ដែលតំបន់ដទៃគ្មាន ជាពិសេសលទ្ធភាព «នាំចេញនៅនឹងកន្លែង» ដោយសារវត្តមាននៃអ្នកទេសចរអន្តរជាតិ និងមានយ៉ាងច្រើនរួចជាស្រេចទៅហើយ រង់ចាំតែយើងជួយគាត់បន្ថែមគឺរិតតែល្អហើយ ។

ឯកឧត្តម ឃឹម ហ្វីណង់ បានសង្ឃឹមថា យើងនឹងអាចរៀបចំជាសហគមន៍កសិកម្មទំនើបមូយសម្រាប់ដំណាំស្វាយចន្ទីនៅក្នុងតំបន់ភ្នំគូលែនក្នុងពេលឆាប់ៗនេះ ដើម្បីចូលរួមលើកស្ទួយការអភិវឌ្ឍសហគមន៍មូលដ្ឋានរបស់យើងមួយនេះប្រកបដោយចីរភាព៕

Previous articleសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យអគារចាស់ៗ ក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការគ្រោះថ្នាក់ដោយប្រការណាមួយ
Next articleសម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍប្រទេស ការកសាងសមិទ្ធផល និងភាពប្រែប្រួលប្រកបដោយចីរភាព គឺត្រូវកសាងជំនាញ​ពីបរទេសមកជួយ ហើយត្រូវបណ្តុះបណ្តាលធនធានមនុស្សខាងក្នុង