Home សង្គម សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់រដ្ឋបាលរាជធានី-ខេត្ត បន្តរៀបចំឱ្យមាន ផ្លូវថ្មើរជើង (Walk Street) ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់រដ្ឋបាលរាជធានី-ខេត្ត បន្តរៀបចំឱ្យមាន ផ្លូវថ្មើរជើង (Walk Street) ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ

0

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់រដ្ឋបាលរាជធានី ខេត្តបន្តរៀបចំឱ្យមាន ផ្លូវថ្មើរជើង (Walk Street) ដែលជាការចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង លើកកម្ពស់សុខុមាលភាព ជីវភាពប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ខណៈការដាក់ឱ្យប្រើប្រាស់ ផ្លូវថ្មើរជើង Walk Street កន្លងមកនេះ ទទួលបានការគំាទ្រយ៉ាងខ្លំាងពីប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញ ការសាកល្បងផ្លូវថ្មើរជើង (Walk Street) នេះត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើសុំបិទផ្លូវ និងពង្វាងចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ តាមពេលវេលា និងម៉ោងដែលបានកំណត់ ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕

Previous articleសម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ពន្ធរបស់អាមេរិកដល់ប្រទេសជាច្រើន រួមទាំងកម្ពុជា គឺដើម្បីទាញទៅរកការចរចា ក្នុងគោលដៅផ្ដល់ផលប្រយោជន៍ដល់អាមេរិកខ្លួនឯង
Next articleសម្តេចបវរធិបតី សម្រេចឱ្យរៀបចំដីជាង៧០ហិកតានៅតំបន់កប់ស្រូវ ដើម្បីរៀបចំរៀបជាសួនសាធារណៈកម្សាន្ត