មន្ទីរទេសចរណ៍ខេត្តកំពង់ធំពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

0

លោកសេង អានប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី០៦ខែមេសាឆ្នាំ២០២៥ថាដោយអនុវត្តតាមការណែនាំរបស់ក្រសួងទេសចរណ៍និងឯកឧត្តមអភិបាលខេត្តកំពង់ធំមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានធ្វើការពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៦ខែមេសាឆ្នាំ២០២៥ដោយសហការជាមួយអាជីវករនិងប្រតិបត្តិករទេសចរណ៍ក្នុងការពង្រឹងគុណភាពផលិតផល ទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យនិងរក្សាតម្លៃផលិតផលនិងសេវាឱ្យបានសមរម្យនិងមានការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ប្រកបដោយសុវត្ថិភាពពីអាជ្ញាធរមូលដ្ឋាន។

ខេត្តកំពង់ធំសម្បូរទៅដោយប្រាសាទបុរាណជាច្រើននៅពាសពេញទូទាំងខេត្ត។សម្បូរទៅដោយធនធានធម្មជាតិនិងតំបន់សក្ដានុពុលបម្រើឱ្យវិស័យទេសចរណ៍ដូចជាព្រៃភ្នំទីវាល ទន្លេស្ទឹងដែលមានសោភ័ណ្ឌភាពដ៏ស្រស់ត្រកាលនិងមានហេដ្ឋារចនាសម្ព័ន្ធវគ្រប់វិស័យក្នុងខេត្ត។សក្ដានុពលទាំងនេះគឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងការទទួលខុសត្រូវខ្ពស់ដើម្បីរួមចំណែកយ៉ាងសកម្មដល់កិច្ចអភិវឌ្ឍន៍ថែរក្សាការពារនិងចូលរួមចំណែកឆ្លើយតបទៅតាមតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនាពេលបច្ចុប្បន្ននិងអនាគត។

វិស័យទេសចរណ៍ខេត្តកំពង់ធំមានរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទគុកនគរស្ថិតនៅភូមិត្រដកពងឃុំពង្រស្រុកទាំងគោកខេត្តកំពង់ធំ។រមណីយដ្ឋានបេតិកភណ្ឌពិភពលោកតំបន់ប្រាសាទសំបូរព្រៃគុកស្ថិតនៅភូមិសំបូរឃុំសំបូរស្រុកប្រាសាទសំបូរខេត្តកំពង់ធំជារមណីយដ្ឋានទេសចរណ៍វប្បធម៌និងប្រវត្តិសាស្ត្រដ៏សំខាន់បំផុតសម្រាប់ខេត្តកំពង់ធំនិងជារមណីយដ្ឋានចុះក្នុងបញ្ជីសម្បត្តិប្រទេសកភណ្ឌពិភពលោកកាលពីថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០១៧។រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនិងធម្មជាតិភ្នំសន្ទុកស្ថិតនៅភូមិកកោះឃុំកកោះស្រុកសន្ទុកខេត្តកំពង់ធំ។រមណីយដ្ឋានធ្លស់តាព្រហ្មស្ថិតនៅភូមិស្វាយឃុំស្រើងស្រុកប្រាសាទសំបូរខេត្តកំពង់ធំមានលក្ខណៈពិសេសដោយមានផ្ទៃដីធំទូលាយមានប្រាសាទបុរាណវត្តអារាមស្ទឹងទឹកផុសហូរប៉ប្រះថ្ម។ព្រៃឈើ ជាកន្លែងប្រភពទឹកដ៍សំខាន់សម្រាប់ស្ទឹងតាំងក្រសាំងហូរកាត់ស្រុកសន្ទុករហូតដល់បឹងទន្លេសាបជាទីកន្លែងដែលភ្ញៀវទេសចរណ៍គ្រប់គ្នាជាពិសេសភ្ញៀវទេសចរណ៍ដែលស្រឡាញ់ធម្មជាតិនិងអេកូទេសចរចង់ទៅទស្សនានិងលេងកម្សាន្តជាមួយនឹងរមណីយដ្ឋាននេះដោយសារវាមានមានលក្ខណៈធម្មជាតិសុទ្ធសាធនិងមានទេសភាពស្រស់ត្រកាល។

ចំពោះទីប្រជុំជនក្រុងស្ទឹងសែនប្រមូលផ្ដុំដោយតំបន់ពាណិជ្ជកម្មសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រវត្តអារាមព្រះវិហារសាសនាសំណង់បុរាណសម័យអាណានិគមបារាំងសារមន្ទីរ រូបសំណាក់ប្រវត្តិសាស្ត្រ”ដំរីជាន់ខ្លាលោកតាក្រហមក លោកតាអាចារ្យលាក់ដាវដែកកំពង់ស្វាយ”ជាដើម។

លោកជា វ៉ាន់ចាន់អភិបាលរងខេត្តកំពង់ធំបានមានប្រសាសន៍ថារដ្ឋបាលខេត្តកំពង់ធំក្រោមការដឹកនាំរបស់ឯកឧត្តមនួន ផារ័ត្នអភិបាលខេត្តកំពង់ធំបានខិតខំជំរុញឱ្យមានការរៀបចំកែលម្អសោភណ្ឌភាពក្រុងស្ទឹងសែនដោយមានការតុបតែងភ្លឺពណ៌ក្នុងក្រុងតាមដងផ្លូវនិងដងស្ទឹងសែន។មានដាំផ្កាតាមទ្រូងផ្លូវជាតិលេខ៦ផ្សាររាត្រីលើឆ្នេខ្សាច់មាត់ស្ទឹងនិងនិងរៀបចំធ្វើសង្ក្រាន្តកំពង់ធំក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

ដោយមានការយកចិត្តទុកដាក់រៀបចំកម្មវិធីជាច្រើនសម្រាប់ភ្ញៀវទេសចរណ៍មកលេងកម្សាន្តសង្ក្រាន្តកំពង់ធំនៅតាមបណ្ដោយស្ទឹងសែនមានការដាក់ពង្រាយពីងទឹកពីច្រើនការដាក់តាំងនិងតុបតែងតំណាងក្រុង ស្រុក។មានកាតាំងគោមផ្កាភ្ញីនិងអំពូលភ្លើងចម្រុះពណ៌ ក្រមា មួកស្លឹកត្នោតផលិតផលក្នុងស្រុក ពស់យក្សតំណាងឱ្យឆ្នាំម្សាញ់និងតំណាងឱ្យប្រវត្តិកំពង់ធំផងដែរដែលជាការរំលេចចេញពីទឹកចិត្តនិងការយកចិត្តទុកដាក់គិតគូរខ្ពស់របស់ថ្នាក់ដឹកនាំបានធ្វើឱ្យខេត្តចំណាស់មួយនេះរំលេចចេញនៅសោភណ្ឌភាពយ៉ាងស្រស់ស្អាតបានធ្វើឱ្យប្រជាពលរដ្ឋខេត្តកំពង់ធំមានមោទនភាពជាខ្លាំងនិងលេចមុខមាត់ជាថ្មី។

សមាគមទេសចរណ៍ផាត់សណ្ដាយស្ថិតនៅក្នុងបឹងទន្លេសាបឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយស្ថុិតនៅភាគពាយព្យនៃទីរួមខេត្តកំពង់ធំ។ រមណីយដ្ឋានទំនប់៦មករាស្ថិតនៅឃុំទីពោរស្រុកសន្ទុកខេត្តកំពង់ធំនិងរមណីយដ្ឋានដែលមានសក្ដានុពលសំខាន់ៗមួយចំនួនទៀត៕