Home សង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ

0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានក្ដីសង្ឃឹមថា នៅឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងដែលសុវត្ថិភាពល្អ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ នៅថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីខេត្តព្រះសីហនុ មានសក្តានុពលសេដ្ឋកិច្ចធំយ៉ាងណាក៏ដោយ បើគ្មានធនធានមនុស្សមិនអាចជំរុញសក្តានុពលសេដ្ឋកិច្ចបាននោះឡើយ។

សម្តេចបវរធិបតី បន្ដថា ខេត្តព្រះសីហនុ ដែលជាខេត្តមានសក្តានុពល ហើយកត្តាសន្ដិសុខនេះ គឺដាច់ខាតត្រូវតែធ្វើ និងធនាសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈអាជ្ញាធរ នាពេលកន្លងធ្វើបានល្អហើយ ប៉ុន្ដែនៅមានបញ្ហាខ្លះៗ ហើយអាជ្ញាធរត្រូវខិតខំរួមគ្នា ដើម្បីធ្វើកិច្ចការងារនេះជាបន្ដទៀត។

សម្តេចបវរធិបតី មានប្រសាសន៍ថា «ហើយសង្ឃឹមថា ២០២៥នេះ យើងនឹងអាចឈានទៅដល់ ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងដែលសុវត្ថិភាពល្អ យើងនៅបន្ដធ្វើទៀត»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា ក្រៅពីនោះ ខេត្តផ្សេងៗ ដូចគ្នាដែរ គឺត្រូវធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍ អ្នកវិនិយោគ និងប្រជាពលរដ្ឋ ជាដើម។ សម្ដេច ថា ឥឡូវនេះ នៅរាជធានីភ្នំពេញ ម៉ោង ២ ឬម៉ោង៣ ភ្លើ នៅមានប្រជាពលរដ្ឋដើរលេងកម្សាន្ដ៕

Previous articleសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបនឹងការលើកឡើងថា ទាហានជួរមុខវេទនា រហូតទទួលទានអាហារលើដីថា គ្មាននរណាទៅល្បាតស្ពាយតុបាយទៅតាមនោះទេ
Next articleអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ ជូនដំណឹងអំពីការអនុវត្តពាក់ព័ន្ធនឹងសំណុំរឿង របស់ឈ្មោះ ឌួង ឧត្តមឆវិន (ហៅ ឌួង ឆាយ)​ ដែលជាកូនបំណុលនៃការអនុវត្ត