Home សង្គម ខេត្តកណ្ដាល ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)

ខេត្តកណ្ដាល ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)

0

កណ្តាល ៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខេត្តកណ្ដាល ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ដែលបានប្រព្រឹត្តទៅនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ក្រោមអធិបតី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។

ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ អភិបាលរងរាជធានី-ខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១៣ នៃខេត្តកណ្ដាល មន្ទីរជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូប។

ការរៀបចំពិធីនេះឡើង គឺក្នុងគោលបំណង លើកទឹកចិត្ត ជូនរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេស រដ្ឋបាលខេត្តកណ្ដាល ក៏ដូចជា ការលើកទឹកចិត្ត ផងដែរ ដល់ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទខេត្ត(PWG)៕

Previous articleកម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន
Next articleរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ចំនួន ៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៦ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី