Home សង្គម គិតត្រឹមថ្ងៃទី២២ ខែមីនានេះ គម្រោងស្ថានីយ៍បូមទឹក លូប្រាំ សម្រេចបាន៧៥%

គិតត្រឹមថ្ងៃទី២២ ខែមីនានេះ គម្រោងស្ថានីយ៍បូមទឹក លូប្រាំ សម្រេចបាន៧៥%

0

គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអនុវត្តន៍គម្រោងស្ថានីយ៍បូមទឹក លូប្រាំ ឆ្លងកាត់ប្រឡាយភូមិម័លដើម្បីដាក់បំពុងទុយយោទឹកមុខកាត់១,៥ម៉ែត្រ មានចំនូនម៉ូទ័រ២គ្រឿង និងមុខកាត់១ម៉ែត្រ ចំនួនម៉ូទ័រ១គ្រឿង មានសមត្ថភាពបូមទឹក បាន១២ម៉ែត្រគូប ក្នុង១វិនាទី ដែលស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (សម្រេចបាន៧៥%) ដែលជាការអនុវត្តគម្រោងផែនការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្រ្ត

១. តំបន់ក្រសួងមុខងារសាធារណៈ

២. តំបន់ បុរីដោន ថោន

៣. ផ្លូវ ២០០៤ ផ្លូវ២៧១

៤. ប្រឡាយបារាំង

៥. ទទួលទឹកពីភូមិសាស្រ្តអាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ ជាពិសេសដោះការជន់លិចខណ្ឌ សែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ជាដើម ៕

Previous articleលោក Pat Nevin ថា Man Utd បានធ្វើកំហុសដ៏ធំមួយ
Next articleអភិបាលខេត្តព្រះសីហនុ ណែនាំឱ្យអភិរក្ស «ឆ្នេរថ្មរៀង» និង«ឆ្នេរអណ្ដូង រឺឆ្នេរតាបារាំង» ឱ្យទៅជាឆ្នេរសាធារណៈ