Home សង្គម ឯកឧត្តម យក់ ប៊ុនណា៖ រាល់ការធ្វើការកែទម្រង់រដ្ឋបាលសាធារណៈតាំងពីដើមមក មិនមានការប៉ះពាល់ដល់ផលប្រយោជន៏មន្ត្រីរាជការឡើយ

ឯកឧត្តម យក់ ប៊ុនណា៖ រាល់ការធ្វើការកែទម្រង់រដ្ឋបាលសាធារណៈតាំងពីដើមមក មិនមានការប៉ះពាល់ដល់ផលប្រយោជន៏មន្ត្រីរាជការឡើយ

0

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. បានអញ្ជើញដឹកនាំពិគ្រោះយោបល់ ដើម្បីរៀបចំគុណវុឌ្ឍិ និងការពិពណ៌មុខតំណែងរបស់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ សម្រាប់ការសិក្សា និងរៀបចំសេចក្តីព្រាងផែនការពង្រឹងសមត្ថភាពវិទ្យាស្ថានជាតិស្ថិតិ និងសាលាជាតិផែនការនិងស្ថិតិ។

មានប្រសាសន៍ក្នុងសិក្ខាសាលានាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ ឯកឧត្តម យក់ ប៊ុនណា បានលើកឡើងថា “រាល់ការធ្វើការកែទម្រង់តាំងពីដើមមក មិនដែលមានការប៉ះពាល់ដល់ផលប្រយោជន៏មន្ត្រីរាជការ ដែលមានចែងក្នុងច្បាប់ជាធរមានម្តងណាឡើយ។”

ឯកឧត្តម រដ្ឋលេខាប្រចាំការ បានបន្តថា សម្រាប់ការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រសួងមុខងារសាធារណៈ ជាតួអង្គសម្របសម្រួល ដោយមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដឹកនាំ បានយកចិត្តទុកដាក់ខ្ពស់នូវការគោរពតាមអភិក្រម និងគោលនយោបាយរបស់រាជរដ្ឋាភិបាល​គ្រប់ជ្រុងជ្រោយទាំងអស់ ពិសេសគឺគ្រប់អភិក្រមនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។

ឯកឧត្តម យក់ ប៊ុនណា បានគូសរំលេចថា តាមរយៈការអនុវត្តវិធានការគន្លឹះការអនុវត្តវិធានការគន្លឹះចំនួនបី ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈគឺ ទី១.ការកែលម្អប្រព័ន្ធជ្រើសរើស ទី២.ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងទី៣.ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ហើយការរៀបចំគុណវុឌ្ឍិ និងការពិពណ៌មុខតំណែងនេះ គឺជាផ្នែកមួយនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលឆ្ពោះទៅកាន់ការរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ៕

Previous articleអភិបាលខេត្តកណ្ដាល ក្រើនរំលឹកប្រជាពលរដ្ឋ សិស្សានុសិស្សត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ក្នុងរដូវក្ដៅនេះ
Next articleអូស្ត្រាលី បញ្ជាក់ពីគម្រោងកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យនៅកម្ពុជា ដើម្បីផ្តល់កម្មវិធីសិក្សារយៈពេលវែង និងខ្លី លើជំនាញចាំបាច់ជាច្រើន