Home សង្គម ឆ្នាំ២០២៤ កម្ពុជាទទួលចំណូលទេសចរណ៍អន្តរជាតិជាង ៣.៦០០ លានដុល្លារអាម៉េរិក

ឆ្នាំ២០២៤ កម្ពុជាទទួលចំណូលទេសចរណ៍អន្តរជាតិជាង ៣.៦០០ លានដុល្លារអាម៉េរិក

0

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ​លើបណ្ដាញសង្គមឆេណែលតេឡេ ក្រាម ក្រសួងទេសចរណ៍បានបង្ហាញនូវ​សូចនាករ ទេសចរណ៍ និង ស្ថិតិ ទេសចរណ៍ផ្លូវការឆ្នាំ២០២៤ ដែលបញ្ជាក់ថា កម្ពុជាទទួលបាន​ចំណូល​ទេសចរណ៍ អន្តរជាតិ៣.៦៣៧ លានដុល្លារអាម៉េរិក កើនឡើង ១៨​ភាគរយ។

ក្នុងសូចនាករសង្ខេបបានគូសរំលេចថា៖ ឆ្នាំ២០២៤ កម្ពុជាទទួលបាន​ទេសចរអន្តរជាតិមានចំនួន៦,៧០ លាននាក់ កើនឡើង ២២,៩ភាគរយ។ចំណែកទេសចរជាតិធ្វើដំណើរកម្សាន្តផ្ទៃក្នុងចំនួន២២,៥២ លាននាក់ កើនឡើង ២០,១ភាគរយ ខណៈ ទេសចរជាតិចេញក្រៅប្រទេស​ចំនួន​១,៨៥ លាននាក់ កើនឡើង ១,៤ភាគរយ។

រីឯមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន​ ១៣.៨៧៦ អាជ្ញាបណ្ណ ជាមួយនឹង​សេវាកម្មស្នាក់នៅចំនួន៨៣.៧៨៧បន្ទប់។

ឆ្នាំ២០២៤ដដែលកម្ពុជាទទួលចំណូលទេសចរណ៍អន្តរជាតិ៣.៦៣៧ដុល្លារអាម៉េរិកកើនឡើង១៨ភាគរយ។

វិស័យនេះបាន​បង្កើតមុខរបរនិង​ការងារទេសចរណ៍ចំនួន៥១ម៉ឺននាក់​និងបានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៩,៤ភាគរយ៕

Previous articleកិច្ចប្រជុំក្រុមការងាររៀបចំផែនការចុងក្រោយ សម្រាប់លំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយ ក្នុងតំបន់អាស៊ានឆ្នាំ 2025(ARDEX-25)នៅកម្ពុជា
Next articleខេត្តស្វាយរៀង បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធដីធ្លីចំនួន ១៧.៧០៨បណ្ណ ជូនប្រជាពលរដ្ឋ នៅស្រុករំដួល