បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំជិត ២០គីឡូក្រាម

0

ភ្នំពេញ​៖ អនុវត្ត​តាម​បទបញ្ជា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុ​ន ប៉ា​ម៉ា​រី​លុ​ច អគ្គស្នងការ​រង​ទទួល​ដឹកនាំ​កម្លាំង​ប្រតិបត្តិការ ស៊ើបអង្កេត​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង​ទទួល​ដឹកនាំ​ការងារ​រដ្ឋបាល និង​បច្ចេកទេស មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​, កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​បាន​ករណី រក្សា​ទុក ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំ​ញៀន​ជិត ២០​គីឡូក្រាម ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។

នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​១៣៖២០​នាទី កម្លាំង​ជំនាញ​ការិយាល័យ ក​១១ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ត្រី ជាវ តុលា នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​លោក​វរសេនីយ៍ឯក សេង ឃុន​ណា​ង នាយការិយាល័យ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​រាជរាជ​ធានី​ភ្នំពេញ និង​ដោយ​មានការ​ដឹកនាំ​ស​ម្រ​សម្រួល​ដោយ​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​បង្ក្រាប​ការ​ណី រក្សា​ទុក ដឹក​ជញ្ជូន​នៅ​ចំណុច តាម​បណ្តោយ​ផ្លូវ​លេខ ២២០ ភូមិ​៩ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហេង សំណាង ជនជាតិ​ខ្មែរ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ដោយ​ចាប់​យក​គ្រឿងញៀន​១៖ ប្រភេទ​កេ​តា​មីន ១៨​កញ្ចប់ ទម្ងន់​សរុប ១៧ ៩២៨​ក្រាម (១៧​គីឡូ ៩២៨​ក្រាម​)​។

បច្ចុប្បន្ន​ជនល្មើស និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕