ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជនអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៥ មានគណនីហ្វេសប៊ុកមួយចំនួនបានផ្សព្វផ្សាយដោយលើកឡើងថា ផ្សារណាត់បាត់ដំបងកំពុងឆេះដោយយករូបភាពចាស់មកផ្សព្វផ្សាយ នាំបង្កឱ្យមានការភាន់ច្រឡំ ពីមជ្ឈដ្ឋានមហាជនខ្លះដែលមិនបានដឹងរឿង ដែលការពិតជាក់ស្តែងមិនមានករណីនេះកើតឡើងនោះទេនៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៥នេះ។
ឃើញការផ្សព្វផ្សាយបែបនេះលោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្នើឱ្យម្ចាស់គណនីខាងលើ បញ្ឈប់ជាបន្ទាន់ចំពោះការផ្សព្វផ្សាយនូវព័ត៌មានមិនពិតដែលមានចេតនាបំពុលបរិយាកាសសង្គម ហើយស្នើដល់អ្នកប្រើប្រាស់បណ្តាញសង្គមកុំបន្តការចែកចាយនូវព័ត៌មានមិនពិតនេះតទៅទៀត។
ដូចបានជម្រាបជូនខាងលើសូមសាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន៕