Home សង្គម សួនព្រះរាជដំណាក់នៅដដែល​ បន្ថែមសួនថ្មីមុខសណ្ឋាគារ Raffle Grand Angkor ដែលគ្រោងដាក់ឈ្មោះថា​ សួនតេជោសន្តិភាព

សួនព្រះរាជដំណាក់នៅដដែល​ បន្ថែមសួនថ្មីមុខសណ្ឋាគារ Raffle Grand Angkor ដែលគ្រោងដាក់ឈ្មោះថា​ សួនតេជោសន្តិភាព

0

សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន គ្មានប្រវត្តិលុបឈ្មោះសមិទ្ធផលដែលមានស្រាប់​ ជាពិសេសសមិទ្ធផលជាប្រវត្តិសាស្ត្រ​ និងកេរ្តិ៍ដំណែលព្រះមហាក្សត្រនោះទេ​ មានតែថែរក្សា​ គាំពារ​បន្ថែម។

សូមបងប្អូន​ មុននឹងប្រតិកម្ម​ ឬជេរប្រមាថដោយប្រការណាមួយ​ សូមខិតខំស្វែងរកព័ត៌មាន​ និងការពិតផង។ ពិតថាចិត្តយើង​ ចង់ថែរក្សាសមិទ្ធផលមានស្រាប់​ តែបើខ្វះព័ត៌មាន​ និងមិនស្វែងយល់​ បែរជាជេរប្រមាថ​ នឹងចាញ់កលជនដែលតែងខិតខំបំភ្លៃ​ ញ៉ុះញង់ ដុតបញ្ឆេះកំហឹងបងប្អូនយ៉ាងងាយទៅវិញ។

មួយវិញទៀត​ តាមគម្រោងឆ្នាំនេះ​ អង្គរសង្ក្រាន្ត​ នឹងធ្វើនៅបរិវេណសួនព្រះរាជដំណាក់តែម្តង​ ដូច្នេះកុំភ្លេចទៅលេងកំសាន្តផង៕

Previous articleកីឡាករ Diogo Dalot និយាយបែបនេះពីលោក Amorim
Next articleមន្ទីរបរិស្ថានខេត្តពោធិ៍សាត់បំភ្លឺ៖ពុំមានភ្លើងឆេះព្រៃនៅកម្ពុជាឆ្លងចូលដីថៃ និងបណ្តាលឱ្យគ្រាប់មីនផ្ទុះទេ!