Home សង្គម ឯកឧត្តមបណ្ឌិត កៅ ថាច ជំរុញឲ្យកសិករ រៀបចំផែនការដាំដុះ​ដើម្បីឆ្លើយតបតាម តម្រូវការទីផ្សារ​ និងរដូវកាល​

ឯកឧត្តមបណ្ឌិត កៅ ថាច ជំរុញឲ្យកសិករ រៀបចំផែនការដាំដុះ​ដើម្បីឆ្លើយតបតាម តម្រូវការទីផ្សារ​ និងរដូវកាល​

0

តាកែវ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាល​ សួរសុខទុក្ខ  និង​ចុះពិនិត្យ មើលការដាំដុះបន្លែក្នុងផ្ទះសំណាញ់របស់បងប្អូនប្រជាកសិករក្នុងសហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់​ ក្នុងនោះ​មានបន្លែដូចជា៖​ ស្ពៃក្រញ៉ាញ់​ ស្ពៃតឿ​ ស្ពៃចង្កឹះ​ សាលាដ​ និងប៉េងប៉ោះ​ ជាដើម ដែលមានមូលដ្ឋាន នៅឃុំត្រពាំងចក​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​។

នៅជំនួបនៅរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះឯកឧត្តម​បណ្ឌិត​ប្រតិភូ​ បានជំរុញឲ្យបង ប្អូនប្រជាកសិកររៀបចំផែនការដាំដុះ​ដើម្បីឆ្លើយតបតាម តម្រូវការទីផ្សារ​ និងរដូវកាល​ ដោយត្រូវខិតខំដាំដុះទៅ តាមបច្ចេកទេស​កសិកម្ម​បន្លែ​ក្នុងផ្ទះ​សំណាញ់​ ដើម្បីទទួលបានលទ្ធផលល្អ​ និង​គាំទ្រ​ពី​អ្នក​ប្រើប្រាស់​៕

Previous articleអ្នកនាំពាក្យក្រសួងបរិស្ថាន៖ កម្ពុជាមិនមែនជាអ្នកបង្កឱ្យគុណភាពខ្យល់ធ្លាក់ចុះ ដូចការលើកឡើងពីបណ្តាញផ្សព្វផ្សាយមួយចំនួន ខណៈដែលគុណភាពខ្យល់ទូទាំងប្រទេសមានកម្រិតល្អប្រសើរ
Next articleក្រសួងបរិស្ថាន បន្តអំពាវនាវឱ្យមានការចូលរួមបង្ការ និងទប់ស្កាត់ការដុតសំណល់ផ្សេងៗ និងការឆេះព្រៃ