ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ អញ្ជើញចុះពិនិត្យស្ថានភាពជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់៣ ខេត្តកំពង់ឆ្នាំង

0

កំពង់ឆ្នាំង៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជីវភាពរស់នៅក្រោយពីពលរដ្ឋធ្វើការអាស្រ័យផល និងបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់៣ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៥ ដោយមានការអញ្ជើញចូលរូមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត ៕