នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៥ នឹងត្រូវបញ្ចប់។ ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងថា កាលពីម្សិលមិញ និងនៅព្រឹកថ្ងៃទី២៩ នេះ «ក្រសួងយុត្តិធម៌ និង ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ» បានបញ្ចប់ការប្រកាសទាំងស្រុង ១០០%។
គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពការងារ នៃការមកប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅទូទាំងប្រទេស បានចំនួន ២២,៥១៧ រូប ស្មើនឹង ៩៨.៨៦ % នៃចំនួនត្រូវប្រកាសសរុប ២២,៧៧៦ រូប។
ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅបន្តរង់ចាំទទួលឯកសារប្រកាស ០៧ ថ្ងៃក្នុងមួយសប្តាហ៍ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ។
សម្រាប់ទម្រង់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល អាចទាញយកចេញពី គេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយ ៖ www.acu.gov.kh ឬអាចអញ្ជើញមកយកផ្ទាល់នៅអង្គភាពប្រឆាំងអំពើពុករលួយ៕