ឃាត់ក្មេងទំនើង១៦នាក់ ករណីហិង្សាកាប់បំផ្លាញ់ម៉ូតូ

0

បាត់ដំបង​៖ ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៥ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនេ​ី​ង ចំនួន ១៦​នាក់ ដែល​បាន​ជិះ​ម៉ូតូ​ចំនួន ០៨​គ្រឿង ធ្វើ​សកម្មភាព​កាប់ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១០ ឡើង​ស៊េរី​ឆ្នាំ​២០២២ ព​ណ៍​ខ្មៅ មាន​ស្លាក​លេខ​ប៉ុន្តែ​មិន​បំពាក់ ស្លាក​លេខ​ស្វាយ​រៀង 1E-1597 បណ្តាល​អោយ​ខ្ទិច បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ក្រុម​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​អស់​។

កាលពី​ថ្ងៃ​១៤ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​២១​និង​១០​នាទី នៅ​ចំណុច​ផ្លូវ​គ្រួ​ស​ក្រហម ក្បែ​ស្ពាន​អូ​តាថុក ក្រុម​ទី​១១ ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ ករណី​នេះ​ធ្វើ​អោយ​ខូចខាត​ដោយ​ចេតនា (​កាប់​ម៉ូតូ​) ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ សុ​រ៉ា​ន ណា​រ៉ា​ក់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ដែល​បង្ករ​ដោយ​ជនសង្ស័យ​០១​ក្រុម មិន​ស្គាល់​អត្តសញ្ញាណ​មាន​គ្នា​ប្រហែល​១០​ទៅ​១៥​នាក់ បាន​ជិះ​ម៉ូតូ​ចំនួន ០៨​គ្រឿង ធ្វើ​សកម្មភាព​កាប់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១០ ឡើង​ស៊េរី​ឆ្នាំ​២០២២ ព​ណ៍​ខ្មៅ មាន​ស្លាក​លេខ​ប៉ុន្តែ​មិន​បំពាក់ ស្លាក​លេខ​ស្វាយ​រៀង 1E-1597 បណ្តាល​អោយ​ខ្ទិច បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​អស់ ។

ក្រោយ​ពី​បាន​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់ លោក​ឧត្តមសេនីយ៍ទោ ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង រួម​នឹង​យោបល់ លោក​វរសេនីយ៍ឯក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កែវ សុ​ជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង កម្លាំង​ផ្នែក​ជំនាញ​ព្រហ្ម​ទ​ណ្ឌ័ រួម​ជាមួយ​ក​ម្លាំ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប​វេ​ល​ខ្នាចរមាស នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សុខ សា​រិ​ន អធិការ​នគរបាល​ស្រុក​ប​វេ​ល បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ រហូត​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៥ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនេ​ី​ង​បាន​ចំនួន ១៦​នាក់ ១-​ឈ្មោះ យុល ពិ​សិទ្ធ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិប​ល្ល័​ង្គ​ក្រោម ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល (​នៅ​រៀន​ថ្នាក់​ទី​៨), ២-​ឈ្មោះ រុន ផា​យុ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិប​ល្ល័​ង្គ​ក្រោម ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល​(​រៀនទី​៨), ៣-​ឈ្មោះ វឹង ឌី​ណេ ហៅ​ណេ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​រូង​ជ្រៃ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល​(​រៀន​ថ្នាក់​ទី​១០), ៤-​ឈ្មោះ រឿ ពេជ្រ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​រំ​ជ័យ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល (​ឈប់​រៀន​), ៥-​ឈ្មោះ ធួន ស៊ី​ថៃ ភេទ​ប្រុស អាយុ​១៥​ឆ្មាំ រស់នៅ​ភូមិ​រូង​ជ្រៃ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល (​រៀនទី​៩), ៦-​ឈ្មោះ សាយ វិសាល ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​សំណង់​ព្រៃ​ឬ​ស្សី ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល (​រៀនទី​៩),៧-​ឈ្មោះ សុ​ក្ខា វិ​យូ​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិប​ល្ល័​ង្គ​ក្រោម ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល​(​រៀនទី​១១), ៨-​ឈ្មោះ មឿ​ន មនោ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិប​ល្ល័​ង្គ​ក្រោម ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល (​ឈប់​រៀន​), ៩-​ឈ្មោះ សុវណ្ណ វិសាល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​រំ​ជ័យ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល (​រៀនទី​៩), ១០-​ឈ្មោះ ទ្រី វណ្ណៈ ហៅ​ខ្នោ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​រូង​ជ្រៃ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល (​រៀនទី​១២), ១១-​ឈ្មោះ បៃ សុធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​រូង​ជ្រៃ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល (​រៀនទី​១២), ១២-​ឈ្មោះ សូ ថា​នុ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល (​ឈប់​រៀន​), ១៣-​ឈ្មោះ សា​រ៉ា រតនៈ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិប​ល្ល័​ង្គ​ក្រោម ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល រៀនទី​៩(​មិន​បាន​ចូលរួម​ធ្វើ​សកម្មភាព​កាប់​ម៉ូតូ​ថ្ងៃ​ទី​១៤.០១.២០២៥), ១៤-​ឈ្មោះ ឥន សុវណ្ណ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​គោក​ខ្ពស់ ឃុំ​រូង​ជ្រៃ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល រៀនទី​០៨ (​មិន​បាន​ចូលរួម​ធ្វើ​សកម្មភាព​កាប់​ម៉ូតូ​ថ្ងៃ​ទី​១៤.០១.២០២៥), ១៥-​ឈ្មោះ សុខ ស៊ិ​ញ​កា​ស៊ី​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល រៀនទី​១០ (​មិន​បាន​ចូលរួម​ធ្វើ​សកម្មភាព​កាប់​ម៉ូតូ​ថ្ងៃ​ទី​១៤.០១.២០២៥), ១៦-​ឈ្មោះ ទ្រី ផានិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​រំ​ជ័យ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ឈប់​រៀន (​មិន​បាន​ចូលរួម​ធ្វើ​សកម្មភាព​កាប់​ម៉ូតូ​ថ្ងៃ​ទី​១៤.០១.២០២៥) មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល​ដើម្បី​ធ្វើការ​សាកសួរ ។
ក្រោយ​ពី​សាកសួរ​ក្មេង​ទំនើង ១២​នាក់​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​កាប់​ម៉ូតូ​របស់​ជន​ងរ​ង​គ្រោះ ខាងលើ​ពិតប្រាកដ​មែន ។ ឯ​ក្មេង​ទំនើង ០៤​នាក់​ទៀត​ឆ្លើយ​មិន​បាន​ចូលរួម​ធ្វើ​សកម្មភាព​ថ្ងៃ​ទី​១៤.០១.២០២៥​ទេ ។ សម្ភារ​ដកហូត​បាន​រួម​មាន​៖ រួម​មាន​ដាវ​ចំនួន ០១​ដើម​, កាំបិត​ខ្វែវ​ធំ ០១​ដើម​, កាំបិត​ខ្វែវ​តូច​០១​ដើម​, និង​ម៉ូតូ​ម៉ាក​ឌ្រី​ម​ចំនួន ០៥​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ​ខាង​លេ​ី​ត្រូវ​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕